ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ 2012 ខាងមុខនេះ ក្រុមហ៊ុន Nokia បាន
រៀបចំនូវកម្មវិធីឆ្លងឆ្នាំ 2011 ចូល 2012 នៅលើឆ្នេរខ្សាច់ឆ្នេរអូរឈើទាលដ៏ស្រស់ស្អាត
នាក្រុងព្រះសីហនុ។ គោលបំណងនៃការរៀបចំកម្មវិធី ក៏ដើម្បីបង្ហាញពីសក្ដានុភាពឆ្នេរ
ខ្សាច់របស់កម្ពុជា ដែលបានជាប់ជាសមាជិកឆ្នេរខ្សាច់ដ៏ស្អាតបំផុតរបស់ពិភពលោក ដើម្បី
ឲ្យគេកាន់តែស្គាល់ឆ្នេររបស់កម្ពុជាកាន់តែច្រើនថែមទៀត។
នៅក្នុងកម្មវិធី Countdown ដ៏រីករាយនេះ Nokia បានត្រៀមរៀបចំនូវការរាំលេងកម្សាន្ត និងការប្រកួតលេងហ្គេមឈ្នះរង្វាន់ទូរស័ព្ទ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត។ កម្មវិធី នេះនាំមកជួនដោយ Nokia 700, Nokia 701, Nokia 603, Nokia 500 និង Nokia N9 ដែល
ជា Smartphone មានល្បឿនលឿន ជាមួយនឹងប្រព័ន្ធដំណើរការ 1GHz ។ សូមស្វែងរក
និងមកកាន់ស្តង់ Nokia នារាត្រីឆ្លងឆ្នាំ ដើម្បីចូលរួមកម្សាន្តសប្បាយ ឈ្នះរង្វាន់ ជាមួយ
Nokia នាឱកាសឆ្លងឆ្នាំថ្មីនេះ។
ដូច្នេះ អតិថិជនដែលបានអញ្ជើញមកកាន់ក្រុងព្រះសីហនុ សូមកុំភ្លេចចូលរួមកម្សាន្ត សប្បាយនៅឆ្នេរសមុទ្រដ៏ត្រជាក់នារាត្រីឆ្លងឆ្នាំ 2011 ចូល 2012 ដើម្បីអបអរសាទរពិធី
Countdown ជាមួយ Nokia ។ សូមជូនពរឆ្នាំថ្មី ជួបគ្នានៅស្តង់ Nokia ទាំងអស់គ្នា!
ប្រភព៖ Nokia