CamNews

យល់ដឹង 

អាហារ​​គួរ​​ចៀសវាង​​សម្រាប់​​អ្នក​​លើសឈាម

លើសឈាម​ជា​អាការៈ​ជំងឺ​ទូទៅ និង​គ្រោះថ្នាក់ ។ របប​ទទួលទាន​មាន​តួនាទី​សំខាន់ ជា
ពិសេស​ចំពោះ​អ្នក​លើសឈាម ។ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក
​លើសឈាម​គួរ​ចៀសវាង​ប្រើប្រាស់ ។

ជ្រក់​ត្រសក់ ៖ ជ្រក់​ត្រសក់​ផ្ទុក​កាឡូរី​តិច ជា​រឿង​ល្អ​សម្រាប់​សុខភាព។ តែ​ប្រភេទ​អាហារ
​នេះ​មាន​បរិមាណ Na ខ្ពស់ (Na ធ្វើ​ឱ្យ​កន្ត្រាក់​សរសៃឈាម មាន​ឥទ្ធិពល​ដល់​ដំណើរការ​
ដឹកជញ្ជូន​ឈាម​ទៅដល់​បេះដូង និង​បង្ក​ជា​អាការៈ​លើសឈាម​) ។ ផ្លែ​ត្រសក់​ត្រាំ​មួយ​
អាច​ផ្ទុក​៥៧០​មិល្លីក្រាម Na ប្រហាក់ប្រហែល​នឹង​១/៣​កម្រិត​កំណត់ Na ដែល​អ្នក​អាច​
ប្រើប្រាស់​ក្នុង​មួយថ្ងៃ ។

ដំឡូងបារាំង​ចៀន៖ ទោះបី​ភោជនីយដ្ឋាន​មួយ​ចំនួន​ចៀន​ដំឡូង បារាំង​ដោយ​ប្រេង ពុំ​មាន
trans fat (អាស៊ីដ​ខ្លាញ់​) តែ​បរិមាណ​សារជាតិ​ខ្លាញ់​និង Na នៅតែ​ខ្ពស់។ ដំឡូងបារាំង​ចៀន​
មួយ​ចាន​ធុន​ល្មម​ផ្ទុក ២៧០ មិល្លីក្រាម Na និង​១៩​ក្រាម​សារជាតិ​ខ្លាញ់ ។

ហតដក​សាច់​ជ្រូក ៖ អាច​ជា​អាហារ​ដ៏​ពេញចិត្ត​ប្រសិន​អ្នក​មិន​លើសឈាម។ ហតដក​៣​បន្ទះ
​ផ្ទុក ២៧០ មិល្លីក្រាម Na និង​៤,៥​ក្រាម​សារជាតិ​ខ្លាញ់ ។

ទឹកដោះគោ ៖ ជា ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម​មួយ តែ​ក៏​ផ្ទុក​សារជាតិ​ខ្លាញ់​ច្រើន។ ក្នុង​ទឹកដោះ​
គោមួយ​កែវ​មាន​៨​ក្រាម​សារជាតិ​ខ្លាញ់ និង​៥​ក្រាម​សារជាតិ​ខ្លាញ់​មិន​រលាយ។ ជាតិ​ខ្លាញ់​មិន​
រលាយ​មិនល្អ​សម្រាប់​អ្នកជំងឺ​ថ្លើម ហើយក៏​គ្រោះថ្នាក់​សម្រាប់​អ្នក​លើសឈាម ។

នំ​ចៀន ៖ នំ​ចៀន​មួយ​អាច​ផ្ទុក​២០០​កាឡូរី និង​១២​ក្រាម​សារជាតិ​ខ្លាញ់​មិនល្អ​សម្រាប់​សុខ
ភាព​របស់​អ្នក ។

ប៊័រ​រុក្ខជាតិ ៖ ប្រភេទ អាហារ​នេះ​មិន​គ្រោះថ្នាក់​ទាំងស្រុង​ឡើយ ។ ចំពោះ​អ្នក​លើសឈាម
​ពួកគេ​ត្រូវ​ការធានា​ប្រភេទ​ប៊័រ​រុក្ខជាតិ ដែល​គេ​ប្រើប្រាស់​មិន​ផ្ទុក​សារជាតិ​ខ្លាញ់​មិន​រលាយ។
ចូរ​អាន​ឱ្យ​ហ្មត់ចត់​ព័ត៌មាន​លើ​ប្រអប់ ដើម្បី​មាន​ជម្រើស​ល្អ​សម្រាប់​សុខភាព ។

ស្ករ ៖ រឿង ចង់​និយាយ​ដល់​នៅ​ទីនេះ គឺ​ប្រភេទ​អាហារ​មាន​បរិមាណ​កាឡូរី និង​ស្ករ​ហួស​
កម្រិត ដូចជា​នំ​ប៊ី​ស​គ្វី​ត និង​សូកូឡា ។ អាហារ​នេះ​អាច​ធ្វើ​ឱ្យ​ធាត់ ជា​កត្តា​គ្រោះថ្នាក់​មួយ
បង្ក​ជា​ជំងឺលើសឈាម ។

ស្រា ៖ ផឹក​ស្រា អាច​ធ្វើ​ឱ្យ​លើសឈាម ។ ស្រា​ក៏​អាច​បង្ក​របួស​ឱ្យ​គែម​សរសៃឈាម ទន្ទឹម​
នោះ​ធ្វើ​ឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​បន្ថែម​ជំងឺ​ផ្សេងៗ​ទៀត ។

សាច់​ក្រហម ៖ ចំពោះ​អ្នក​លើសឈាម​, ត្រូវ​កំហិត​ដល់​កម្រិត អតិបរមា​ការ​បរិភោគ​សាច់
​ក្រហម​ក្នុង​អាហារ​ប្រចាំថ្ងៃ។ ប្រភេទ​អាហារ នេះ​ពុំ​ត្រឹម​តែ​មាន​ពាក់ព័ន្ធ​ដល់​ជំងឺលើសឈាម​
ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឱ្យ​កើន​គ្រោះថ្នាក់​ដទៃ​ទៀត​ប្រសិន �​ជ្រុល​� ទទួលទាន​ច្រើន ៕

ដកស្រង់ពីគេហទំព័រមជ្ឈមណ្ឌលពត៌មានវិទ្យាសាស្រ្តខែ្មរ
ដោយ៖ រស្មី

Tags: healthlife stylehealthy