CamNews

ជីវិតរស់នៅ 

អស្ចារ្យណាស់!​ រូបចម្លាក់ស្រីស្អាតដាច់គេ សតវត្សរ៍ទី២១

 
អង់គ្លេស៖ តាមការអោយដឹង ពីសាកលវិទ្យាល័យ Wales នៃចក្រភពអង់គ្លេស កាលពីពេល
ថ្មីៗ បានអោយដឹងថា​ ក្រុមសាស្រ្ដាចារ្យបុរាណវិទូ បាននឹងកំពុងនាំគ្នាសាងសង់រូបចម្លាក់ស្រី
ដ៏ស្រស់ស្អាតមួយ ដែលមានឈ្មោះថា Northumberlandia ឬ Goddess of theNorthនៅជិតរដ្ឋ​
Blagdon Estate ប៉ែកខាងជើងប្រទេសអង់គ្លេស។


លោក Charles Jencks ជាបុរាណវិទូ ដែលមានគំនិតសាងសង់រូបចម្លាក់នេះ បាននិយាយថា
រូបចម្លាក់មួយនេះ វានឹងក្លាយទៅរូបចម្លាក់ដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប ព្រោះវាត្រូវសាងសង់លើ
ទីទួលដ៏ខ្ពស់មួយ។ រូបចម្លាក់នេះទៀតសោត គឺមានទំហំដល់ទៅ ៣៩៦ ម៉ែត្រ និងទំងន់ ១.៥
លានតោន។


លោកបានបន្ដថា រូបចម្លាក់ Goddess និងក្លាយទៅជារូបចម្លាក់ដ៏ស្រស់ស្អាតបំផុត ក្នុតទំព័រ
ប្រត្ដិសាស្រ្ដអឺរ៉ុបនាសតវត្សរ៍ទី​ ២១នេះ ព្រោះវាត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រំាងបំផុត​
ពោលគឺត្រូវចំណាយទឹកប្រាក់រហូតដល់ ៣ លានអឺរ៉ូ។ គួរបញ្ចាក់ផងដែរថា រូបចម្លាក់នេះ នឹង
គ្រោងបង្ហើយនៅឆ្នាំ ២០១៣ ខាងមុខនេះ៕

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: lifestye knowdement pefect sculptureUk