CamNews

ទូរស័ព្ទ 

ធ្លាយដំណឹង iPhone 6s ប្រើគ្រឿងម៉ាស៊ីន “យក្ស” ផលិតនៅខែមិថុនា

បណ្ដាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ ស្ដីអំពីម៉ូដែលទូរស័ព្ទឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Apple គឺ
iPhone 6s ត្រូវបានគេធ្វើឱ្យបែកធ្លាយជាបន្តបន្ទាប់។

ប្រភពព័ត៌មានពីប្រទេសចិន ទើបតែបានឱ្យដឹងថា iPhone 6s នឹងបំពាក់ CPU A9 មានគុណ
ភាពខ្ពស់ បើធៀបនឹង CPU A8 ។ ដូច្នេះ ល្បឿននឹងការប្រតិបតិ្តរបស់វា ក៏ខ្លាំងក្លា ប៉ុន្តែសំចៃ
ថាមពលបានច្រើនជាងមុនផងដែរ។

ទន្ទឹមនឹងនេះ ឈីប A9 ថ្មី iPhone 6s របស់ Apple តាមគម្រោងនឹងត្រូវបានបំពាក់ RAM DDR4
ទំហំ 2GB ពោលគឺទំជាងពីរដង ធៀបនឹង iPhone 6 នាបច្ចុប្បន្ន និងស្មើនឹងទំហំ RAM របស់
iPad Air 2។ គេអាចនិយាយបានថា នេះគឺជាការកែលំអដ៏គួរឱ្យសាទររបស់ Apple ព្រោះថា វា
នឹងជួយឱ្យអ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី ស្គាល់នូវបទពិសោធដ៏អស្ចារ្យបន្ថែមទៀត។

ព័ត៌មានថ្មីៗនេះ ក៏បានចែករំលែកផងដែរថា Apple នឹងចាប់ផ្ដើមដំណាក់កាលផលិត iPhone 6s
ចាប់ពីខែមិថុនា ក្នុងបរិមាណ ២៣០លានគ្រឿង ដើម្បីឱ្យទាន់ពេលវេលា ដែល Apple នឹងត្រូវ
បញ្ចេញលក់ ស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន នៅខែកញ្ញា ឆ្នាំ ២០១៥៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena