សង្ហបុរី៖ មាននារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន ១០ដង
នៅក្នុងប្រទេសសង្ហបុរី ត្រូវតុលាការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតដោយខុសច្បាប់
និងត្រូវកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំ កាលពីទី៣០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ។
ឪពុកនារីវ័យក្មេងរូបនោះ បានអៈអាងថា កូនស្រីរបស់គាត់ឈ្មោះ Mandy អាយុ ១៨ឆ្នាំ
បានព្យាយាមធ្វើអត្តឃាតចំនួន ១០ដង ចាប់តាំងពីខែឧសភា ដល់ចុងខែសីហា ឆ្នាំ២០១២
នេះ តែសំណាងល្អត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។
មូលហេតុ ដែលរូបនាង តែងតែព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែ នាងជំងឺ
សរសៃប្រសាទ ពេលខ្លះនាងមានសភាពធម្មតា និងពេលខ្លះទៀតនាងមានសភាពមិនសូវ
គ្រប់ ហើយជំងឺនេះ តែងតែធ្វើឱ្យរូបនាងមានការឈឺចាប់យ៉ាងខ្លំាង ទើបនាងសម្រេចចិត្ត
សម្លាប់ខ្លួន៕
ដោយ៖ វណ្ណៈ
ប្រភព៖ yourhealth