CamNews

ជីវិត និងការងារ 

Twitter ផ្ដល់​​ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់​បុគ្គ​លិក មិន​ទាន់​ពេញ​សិទ្ធិ ម្នាក់​ៗ

យោងតាមការស្រាវជ្រាវរបស់ InterMatch ដែលជាគេហទំព័រផ្គត់ផ្គង់ការងារដល់និស្សិត នៅអាមេរិក
កម្មសិក្សាការី នៅ Twitter ត្រូវទទួលបានប្រាក់ខែខ្ពស់ជាងច្រើន ធៀបនឹង Microsoft ឬ Adobe ឬ
មួយ Facebook។

១/ Twitter


-ប្រាក់បៀវត្សមធ្យម ៖ ៦,៩៣៨ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ ១២០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១១៦,០៣២ ដុល្លារ

កម្មសិក្សាការីជាច្រើនរបស់ Twitter ឱ្យដឹងថា ពួកគេទទួលបានសិទ្ធិ និងការងារដូចបុគ្គលិក ពេញ
សិទ្ធិ។ បន្ទាប់ពីសម្រេចបានគម្រោងដំបូង ពួកគេនឹងមានឱកាស អនុវត្តគម្រោងពេញម៉ោង។

 
២/ Facebook

-ប្រាក់បៀវត្សមធ្យម ៖  ៦,០៥៦ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ ៧៥០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖  ១០០,១០៥ ដុល្លារ

Facebook គឺជាបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក និងល្បីខាងផ្ដល់ប្រាក់ខែខ្ពស់ដល់បុគ្គលិក
ប៉ុន្ដែ កម្មសិក្សាការី នឹងត្រូវត្រៀមកម្លាំងកាយចិត្ដដើម្បីធ្វើការដោយម៉ត់ចត់ ហើយតែងត្រូវថ្នាក់លើ
សាកល្បងការងារ។

 
៣/ Ebay

-ប្រាក់បៀវត្សមធ្យម ៖  ៥,៩៣៩ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៤,៩៧២  ដុល្លារ+

វប្បធម៌នៅក្រុម​ហ៊ុន eBay ត្រូវបានគេមើលឃើញថា មិនមានលក្ខណៈជាបច្ចេកវិទ្យា ធៀបនឹងក្រុម
ហ៊ុនដទៃ។ នៅទីនេះ កម្មសិក្សាការីនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តគម្រោងធំៗ និងមានការ
លំបាកជា​ច្រើន។

៤/ Microsoft



-ប្រាក់បៀវត្សមធ្យម ៖  ៥,៩៣៦ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ ១,២០០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩០,៥៩៤  ដុល្លារ

ក្រុមហ៊ុននេះ មានកម្មវិធីបណ្ដុះបណ្ដាលវិស្វករ ប្រកបដោយភាពម៉ត់ចត់ និងស៊ីជម្រៅ។ កម្មសិក្សា
ការីនៅទីនេះ បានធ្វើការប្រហាក់ប្រហែលទៅនឹងបុគ្គលិកពេញសិទ្ធិ និងចូលរួមគម្រោងធំៗ។
 
៥/ Salesforce.com

-ប្រាក់បៀវត្សមធ្យម ៖  ៥,៨៣៣ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៦,០៦៣  ដុល្លារ

ការងារនៅ Salesforc ត្រូវបានគេចាត់ទុកថា មានការលំបាក។ ប៉ុន្ដែក្រុមកម្មសិក្សាការី នឹងទទួល
បានការលើកទឹកចិត្ត ដោយមានបន្ទប់លេងហ្គេម ឬដំណើរកំសាន្ដជាមួយក្រុមហ៊ុន។
 
៦/ LinkedIn

-ប្រាក់បៀវត្សមធ្យម ៖  ៨,៧០៨ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ១១៤,៧០១ ដុល្លារ

បណ្ដាញសង្គម LinkedIn ល្បីឈ្មោះខ្លាំង ដោយសារថ្ងៃពិសេស  Hackday នៅពេលក្រុមហ៊ុននេះ ប្រារព្ធព្រឹត្តិការណ៍មួយដែលអញ្ជើញកម្មសិក្សាការីទាំងឡាយរបស់ក្រុមហ៊ុនផ្សេងៗ មកប្រឡង
ប្រណាំង។ នេះគឺជាឱកាសមួយ ជួយឱ្យពួកគេចាកចេញពីការងារដដែលៗប្រចាំថ្ងៃ និងទទួលបាន
បទពិសោធ និងភាពច្នៃប្រឌិត ក្នុងការបង្កើតជាផលិតផលថ្មី។
 
៧/ Adobe



-ប្រាក់បៀវត្សមធ្យម ៖  ៥,៧៥៧ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ មិនមានទិន្នន័យ
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖  ៩០,៥៨១ ដុល្លារ

កម្មសិក្សាការីនៅ Adobe នឹងត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងចាំបាច់ជាច្រើន សម្រាប់អនាគត។
ទន្ទឹមនឹងនេះ វប្បធម៌របស់ក្រុមហ៊ុននេះ ក៏ជួយឱ្យនិស្សិតចេះធ្វើឱ្យមានតុល្យភាពរវាងការងារឯក
រាជ និងការងារសហការណ៍។
 
៨/ Google

-ប្រាក់បៀវត្សមធ្យម ៖ ៥,៦៧៨ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ ១,០០០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖  ១១៣,១០០ ដុល្លារ

នៅ Google កម្មសិក្សាការី នឹងមានសិទ្ធិ ជួបអ្នកគ្រប់គ្រង ក្នុងអំឡុងពេលពួកគេទទួលការបណ្ដុះ
បណ្ដាលនៅទីនេះ។ កម្មសិក្សាការី ទទួលបានឱកាសជាច្រើន ហើយមិត្តរួមការងារនៅទីនេះ គឺ
ជាបុគ្គលិកឆ្នើម។

៩/ Amazon


-ប្រាក់បៀវត្សមធ្យម ៖  ៥,៥៣៩ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ លើសពី ២៥០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖ ៩៤,១៧៦ ដុល្លារ

Amazon ផ្ដល់ប្រាក់បៀវត្សដល់កម្មសិក្សាការី ដល់ទៅ ៣៥ដុល្លារ ក្នុង ១ម៉ោង។ អនាគតវិស្វករទាំង
នេះ នឹងបានធ្វើការក្នុងគម្រោងជាច្រើន ចាប់ពីឧបករណ៍អភិវឌ្ឍព័ត៌មានផលិតផល រហូតដល់ការ ព្យាករណ៍ទៅលើចំនួនផលិតផលលក់រាយដែលនឹងអាចលក់ចេញ។
 
១០/ NetApp

-ប្រាក់បៀវត្សមធ្យម ៖  ៥,$៤៣ ដុល្លារ/ខែ
-ចំនួនកម្មសិក្សាការី ៖ ១២០
-ប្រាក់បៀវត្សពេញសិទ្ធិ ជាមធ្យមក្នុងមួយឆ្នាំ ៖  ៩០,៦៧៦ ដុល្លារ

ក្នុងចំណោមប្រការដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅ NetApp គឺនិស្សិតដែលកំពុងទទួលការបណ្ដុះ
បណ្ដាល នឹងមានឱកាសធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន នៅចំពោះមុខអ្នកគ្រប់គ្រងក្រុមហ៊ុន នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយសម្រាប់ពួកគេ ដែលតែងធ្វើឡើង នៅចុងរដូវក្ដៅ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ

រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម

១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ve/Businessinsider


Tags: Salary Microsoft Twitter trainee InterMatch Facebook