យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដជាប់ចំណាត់ថ្នាក់លំដាប់អន្ដរជាតិរបស់ ប្រទេសបារាំង បានបង្ហើមពីគម្រោងថ្មីរបស់ម៉ូដែល Bugatti Veyron នូវប្រភេទបច្ចេកវិទ្យាទំនើបកូនកាត់ សម្រាប់ជំនាន់បន្ទាប់ ។
ក្រុមហ៊ុនរថយន្ដ Bugatti របស់ប្រទេសបារាំងគ្រោងនឹងបង្កើត បច្ចេកវិទ្យាថ្មីនៃប្រភេទម៉ាស៊ីនកូនកាត់ ដែលត្រូវបានគេស្គាល់ថា ហាយប្រ៊ីត ដើម្បីបំពាក់លើម៉ូដែល Bugatti Veyron ជំនាន់ក្រោយ ខណៈដែលម៉ូដែលនេះនៅមិនទាន់លេចចេញ ប្រភេទម៉ាស៊ីននោះនៅឡើយទេ។ ប្រភពព័ត៌មានចេញពីក្រុមហ៊ុនដែលមានទីតាំងក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា ក្រុមហ៊ុនទំនងជាមានភាគច្រើន និងសម្រេច គម្រោងម៉ាស៊ីនកូនកាត់នេះ។
ជាច្រើនជំនាន់កន្លងមកហើយ សម្រាប់ម៉ូដែល Bugatti Veyron ទទួលបានការកោតសរសើរ និង ពេញនិយមខ្លាំងលើរូបរាង ជាពិសេសកម្លាំងម៉ាស៊ីន ដែលមានការទទួលស្គាល់ក្នុងចំណោមសង្គមរថយន្ដម៉ូតទាំងអស់លើពិភពលោក ។ បច្ចុប្បន្នកម្លាំងម៉ាស៊ីនរបស់ម៉ូដែលនេះ គឺ ប្រើសមាសភាព ១៦ ម៉ាស៊ីន ប្រភេទ W16 ត្រូវខ្នាតរង្វាស់ ៨.០ Liter ប្រើប្រអប់លេខអូតូ ដែលអាចរត់បានល្បឿនកំពូលរហូតដល់ទៅ ៤៤៧ គ.ម/ម៉ោង ។ ចំណែកសមាសភាពប្រើប្រាស់សាំងវិញគឺ ១០០គ.ម ប្រើអស់ចំនួន ៤២ លីត។ សម្រាប់តម្លៃវិញគឺ ពីចន្លោះ $1,495,000 – $1,695,000 ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops.com