ក្រុមហ៊ុនផលិតម៉ូតូជប៉ុន បានឧទ្ទេសនាមម៉ូដែល nakedbike ២៥០សេសេ នៅក្នុងប្រទេស
របស់ខ្លួន ម៉ូតូនេះ ប្រើម៉ាស៊ីន ដូចទៅនឹង ម៉ូដែល CBR250R ហើយនឹងត្រូវបានដាក់លក់
ចាប់ពីថ្ងៃទី ១ សីហា ក្នុងតម្លៃ ៤.៥៨០ដុល្លារអាមេរិក។
Honda CB250F
Kawasaki Z250SL
ទន្ទឹមនឹងការបង្ហាញខ្លួន CB300F នៅអឺរ៉ុប ក្រុមហ៊ុន Honda ក៏បានឧទ្ទេសនាម ម៉ូដែល
CB250F សម្រាប់ទីផ្សារអាស៊ី។ Honda CB250F លេចធ្លោ ដោយមានភ្លើងហ្វា រាងអក្សរ V
រួមនឹង រ៉ាឌីទ័រ ធ្វើឱ្យត្រជាក់ម៉ាស៊ីន ប្រកបដោយរចនាប្រណិត។
CB250F ប្រើម៉ាស៊ីន ដូចទៅនឹង ម៉ូដែល CBR250R ដែលប្រើស៊ីឡាំងទោល ២៤៩សេសេ និងបំពាក់បច្ចេកវិទ្យាបាញ់សាំងអេឡិចត្រូវនិច។ ម៉ូតូ Honda ម៉ូដែល CB250F មានកម្លាំង
២៩សេះ។ យោងតាមក្រុមហ៊ុនជប៉ុន CB250F ស៊ីប្រេង ក្នុងកម្រិត ១,៩៩លីត្រ/១០០គីឡូម៉ែត្រ។
ដៃចង្កូត និងផ្នែកដងខ្លួនខាងមុខរបស់ Honda CB250F ត្រូវបានរចនាឡើង ដោយអនុញ្ញាត
ឱ្យអ្នកបើកបរ អង្គុយបានត្រង់ខ្នងជាង ធៀបនឹង CBR250R ។ Honda CB250F មានប្រវែង
បណ្ដោយ ២.០៣៥មម ទទឹង ៧៦០មម និងកំពស់ ១.០៤៥មម។ ប្រវែងបណ្ដោយជាមធ្យម
១.៣៨០មម និងកែប កំពស់ ៧៨០មម។
CB250F នឹងត្រូវបានដាក់លក់ ក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១ ខែ សីហា និងមាន ២កំណែ
រួមមានកំណែស្ដង់ដា តម្លៃ ៤.៥៨០ដុល្លារ និងកំណែដែលមានបំពាក់ហ្វ្រាំង ABS តម្លៃ ៥.០៨០
ដុល្លារអាមេរិក។ កំណែទាំង ២នេះ សុទ្ធតែមានពណ៌ចំនួន ២ សម្រាប់ជ្រើសរើស គឺក្រហម
និងខ្មៅ។
ប្រែសម្រួលដោយ ៖ តារា
ប្រភ ៖ Honda/ Response