ព័ត៌មានអន្តរជាតិ ៖ យោធា ប្រទេស កាមេរូន បានអះអាងអោយដឹងថា សមាជិក ក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេស្គាល់ឈ្មោះថា ក្រុមសកម្មប្រយុទ្ធដ៏សកម្ម BokoHaramពួកគេបានចាប់ជម្រិតភរិយា ឧបនាយករដ្ឋមន្រ្តីប្រទេសនេះ នៅឯភាគខាងជើងប្រទេសរហូតទាល់តែបានសម្រេចពោលនៅឯក្រុង Kolofata នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា មេដឹកនាំសាសនា ក្នុងស្រុក ក៏ដូចជា អ ភិបាលក្រុង ក៏ត្រូវបានក្រុមខាងលើ ចាប់ជម្រិតចេញពីក្រុង Kolofata ដូចគ្នាដែរ ។ ដោយឡែក មាន សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណីវាយប្រហារ ដោយនៅក្នុងនោះ ពលរដ្ឋក្នុងស្រុក សង្ស័យថាវាគឺជាស្នាដៃក្រុមសកម្មប្រយុទ្ធ Boko Haram ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធខាងលើបានបើកការវាយ ប្រហារឆ្លងព្រំប្រទល់ដែន ចូលទៅក្នុងប្រទេស កាមេរូន ខណៈ ពេលដែល មានការដាក់ពង្រាយពល ទាហានគ្រប់ទីកន្លែង ។
គួររំឭកថា កាលពីអតីតកន្លងទៅ ក្រុម សកម្មប្រយុទ្ធមួយនេះ បានធ្លាប់ចាប់ជម្រិត បណ្តាជនបរទេស នៅឯភាគខាងជើង ប្រទេស រួមមានដូចជា ក្រុមគ្រួសារជនជាតិបារាំង និង ក្រុមការងារ ជនជាតិចិន ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី