ដើម្បីអបអរសាទរដល់ការមកដល់នៃឆ្នាំ 2012 ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជន
ទាំងអស់ដែលគាំទ្រផលិតផលរបស់ខ្លួនជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនទូរស័ព្ទNOKIAបាន
រៀបចំកម្មវិធីកំសាន្តតាមស្ទីលឆ្នេរសមុទ្រ NOKIA BEACH PARTY ដែលមិនធ្លាប់មានពី
មុនមកនៅកម្ពុជានាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំ2011 ចូល2012 នាមាត់ឆ្នេរសមុទ្រអូរឈើទាល ក្រុង
ព្រះសីហនុ ។
កម្មវិធីកំសាន្តនេះ ក៏ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលអបអរសាទរការទទួលស្គាល់
ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ ។
ចូលរួមជាមួយកម្មវិធី NOKIA BEACH PARTY នេះ កញ្ញា សម្ផស្ស និស្សិតមហាវិទ្យាល័យ
មួយនាទីក្រុងភ្នំពេញ បាននិយាយដោយភាពរីករាយថា នាងខ្ញុំតែងតែចូលរួមកំសាន្តនិង
ជប់លៀងក្នុងកម្មវិធីផ្សេងៗជាច្រីន។តែនេះជាលើកទីមួយហើយ ដែលនាងខ្ញុំបានចូលរួម
ដោយរីករាយជាមួយ NOKIA COUNTDOWN 2012 BEACH PARTYដែលនាំមកនូវសកម្ម-
-ភាពប្លែកៗ និងសប្បាយជាច្រើន ជាពិសេសគឺការដើរបង្ហាញម៉ូតលើឆ្នេរសមុទ្រ។ ចំណែក
ឯយុវជន មករាវិញបានសំដែងនូវភាពរីករាយជាមួយការរាំកំសាន្តពេញមួយរាត្រីជាមួយ
តន្ត្រីទំនើបដែលបង្ហាញដោយក្រុម DJ ។ អតិថិជនផ្សេងៗរីករាយថតរូបអនុស្សាវរីយ៌
ជាមួយនឹងចំលាក់ខ្សាច់ Angry Birdនិងទូរស័ព្ទ Nokia ។
គួរកត់សំគាល់ផងដែរថា ក្រុមហ៊ុនទូរស័ព្ទ NOKIAទើបតែនឹងបញ្ចេញលក់ទៅក្នុងទីផ្សារ
ប្រទេសកម្ពុជានូវទូរស័ព្ទមួយចំនួនដូចជា
- Nokia N9 ជាប្រភេទទូរស័ព្ទទំនើបដែលមានលក្ខណៈពិសេសដូចជា ១) បើកបាន
កម្មវិធីច្រើនក្នុងពេលតែមួយ ២) រចនាឡើងដោយគ្មានប៊ូតុង ៣) ច្នៃប្រឌិតថ្មីជាមួយមុខ
ងារ NFC ៤)SWIPE ល្អឥតខ្ចោះ ។
- NOKIA 700 - NOKIA 603 - NOKIA 500 - NOKIA 701ជាប្រភេទទូរស័ព្ទថ្មីប្រើប្រព័ន្ធ
Belle ដែលមានល្បឿនលឿន និងរូបរាងស្អាត ជាមួយតម្លៃសមរម្យ។
ប្រភព៖ Nokia