CamNews

ព័ត៌មានអន្តរជាតិ 

ធា្លយព័ត៌មាន មន្ទីរប៉ង់តាហ្គោន អាមេរិក ត្រូវការទិញម៉ាស៊ីនជំនួយបាញ់គ្រាប់រ៉ុក្កែត ១៨គ្រឿងទៀតពីរុស្ស៊ី

(វ៉ាស៊ីនតោន)៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Robert Work បានអះអាងថា មន្ទីរប៉ង់តាហ្គោន ត្រូវការទិញម៉ាស៊ីន RD-180 ផលិតដោយរុស្ស៊ីចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជម្រុញថាមពល បាញ់គ្រាប់រ៉ុក្កែតរបស់ខ្លួន និងបង្ហោះផ្កាយរណបទៅកាន់ទីអវកាស សម្រាប់រយៈពេល ៦ឆ្នាំទៅ មុខទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។

ពេលកន្លងទៅ សភាធ្លាប់បានសម្រេចហាមរដ្ឋាភិបាលអាមេរិក មិនឲ្យទិញម៉ាស៊ីនប្រភេទ RD-180 នេះពីប្រទេសរុស្ស៊ីឡើយរហូតដល់ឆ្នាំ ២០១៩ ដើម្បីជាការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ដែលបានចូល លុកលុយនិងគ្រប់គ្រងតំបន់គ្រីមា របស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤។ ក៏ប៉ុន្តែកាលពីឆ្នាំ ២០១៥ កន្លងទៅនេះទណ្ឌកម្មនោះ ត្រូវបានដកចេញហើយ ដោយមើលឃើញនូវសារសំខាន់ នៃការបាញ់បង្ហោះ យានSpaceX ទៅកាន់គន្លងតារាវិថី ដែលកន្លងមកតែងតែជួបការលំបាក ពេលខ្វះបច្ចេកវិទ្យាពីរុស្ស៊ី៕



 


ប្រភព ៖​ CNA

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: texas US Pentagon Int news Rocket Satellite