Luis Hernan បានធ្វើឱ្យភាពអរូបិយរបស់រលក Wifi ក្លាយទៅជាសញ្ញាមួយពិសេស ដោយប្រើ
ប្រាស់ឧបករណ៍មួយដែលហៅថា Kirlian ។
ភ្នែករបស់មនុស្ស មានសមត្ថភាពមើលឃើញពន្លឺ ដូច្នេះហើយទើបយើងអាចមើលឃើញ
បណ្ដាវត្ថុនៅជុំវិញខ្លួន។ ប៉ុន្ដែមនុស្សអាចមើលឃើញតែមួយផ្នែកតូចនៃកាំរស្មី ពោលគឺមើលឃើញតែរលកវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច ដែលមានកម្រិតពី ៣៩០ ដល់ ៧៥០nm។
ចំណែកសត្វមួយចំនួន អាចមើលឃើញទាំងកាំរស្មីយូវី (មានរលក ពី ៧០០nm ដល់ ០,១mm)
និងកាំរស្មី អ៊ីនហ្វ្រែដ៍ (infrared light) ដែលមានកម្រិត ពី ១០ ទៅ ៣៨០nm។ ក៏ប៉ុន្ដែ មិនមាន
សត្វ ឬមនុស្សណាមួយ អាចមើលឃើញរូបភាពរបស់រលក Wifi ដែលមានកម្រិតប្រហែល
រលក viba (ប្រហែល ១២,២៤cm) នោះទេ។
យ៉ាងនេះក្ដី អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Newcastle លោក Luis Hernan បានធ្វើឱ្យ
ភាពអរូបិយរបស់រលក Wifi ក្លាយទៅជាសញ្ញាមួយពិសេស ដោយប្រើប្រាស់ឧបករណ៍មួយ
ដែលហៅថា Kirlian ។ ក្រោយមក លោកបានប្ដូររលកសញ្ញានេះ ឱ្យទៅជាពណ៌ផ្សេងៗគ្នា
ដែលអាចមើលឃើ្។ រលកសញ្ញាដែលមានកម្លាំងខ្លាំង ត្រូវបានប្ដូរទៅជាពណ៌ដែលមាន
កម្រិតខ្ពស់ ដូចជាក្រហមជាដើម ចំណែករលកសញ្ញាស្រាល ត្រូវបានប្ដូរទៅជាពណ៌ខ្ចី ដូចជា
ពណ៌បៃតងជាដើម។
គម្រោងរបស់ Hernan ត្រូវបានបង្កើតឡើង ដោយយោងទៅលើការស្រាវជ្រាវមួយ របស់អ្នក
វិទ្យាសាស្ដ្រជនជាតិរុស្ស៊ី Semyon Davidovich Kirlian ។ Kirlian គឺជាអ្នកដែលបានរកឃើញវិធី
ដើម្បីកត់ត្រាបណ្ដារលកសញ្ញាអគ្គីសនី ដែលបញ្ចេញពីសត្វមានជីវិត។ គោលបំណងរបស់
លោក Kirlian គឺស្វែងរកភ័ស្ដុតាងដើម្បីបញ្ជាក់អំពីវត្តមានរបស់ព្រលឹងវិញ្ញាណ និងបាតុភូតអាថ៌
កំបាំងផ្សេងៗទៀត។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techliveinfo/youtube