CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Life Pure XL គ្រឿងម៉ាស៊ីនលំដាប់កំពូល តម្លៃតែ ៣៤៩ដុល្លារ

ក្រុមហ៊ុន Blu ទើបតែប្រកាសបង្ហាញកំពូលស្មាតហ្វូន ២កំណែរបស់ខ្លួន ក្នុងឆ្នាំនេះ ប៉ុន្ដែ តម្លៃ
របស់វា ត្រឹមតែ ៣៩៩ដុល្លារ និង ៣៤៩ដុល្លារ។

រចនារូបរាងរបស់ Blu Life Pure XL មានចំណុចប្រហាក់ប្រហែលនឹង Gionee Elife E7 ។ Blu
Life Pure XL មានអេក្រង់ 5.5 inch រីសូលូសឹន Full HD 1920x1080 pixel, បំពាក់ស្រទាប់
កញ្ចក់ Corning Gorilla Glass 3, ប្រូសេសឺរ Qualcomm Snapdragon 800 កម្រិត 2.2GHz,
ក្រាហ្វិច Adreno 330 , កាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខ 8 megapixel ។ Blu Life
Pure XL បំពាក់ថ្ម មានថាមពល 2.500mAh និងដំណើរការដោយប្រព័ន្ធ Android 4.2 Jelly
Bean (នឹងត្រូវបានដំឡើងទៅ Android 4.4)។

Life Pure XL មាន ២កំណែ រួមមាន កំណែ 32GB មាន RAM 3GB តម្លៃ ៣៩៩ដុល្លារអាមេរិក
និងចំណែកកំណែ 16GB មាន RAM 2GB មានតម្លៃ ៣៤៩ដុល្លារ។

កំណែ 32GB+ RAM 3GB ត្រូវបានក្រុមហ៊ុនបញ្ចេញលក់ ចាប់ពីថ្ងៃទី ២ឧសភា ដោយមាន
២ពណ៌ គឺ ខ្មៅ និង ស ។ រីឯកំណែ 16GB+RAM 2GB នឹងបង្ហាញខ្លួនក្នុងទីផ្សារ ចាប់ពីខែ
មិថុនាខាងមុខ ដោយមាន ៤ពណ៌គឺខ្មៅ ស ខៀវ និងស៊ីជំពូ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/prnewswire