CamNews

ព័ត៌មានអន្តរជាតិ 

Obama ធានា ថា US គ្មាន "ចារកម្ម" លើប្រទេស បារាំង នោះទេ ក្រោយបែកធ្លាយ ឯកសារ Wikileaks

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី   សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងដោយ មានការធានា និងអះអាងក្តែងៗ ដល់សមាភាគី   របស់លោក ប្រធានាធិបតីប្រទេសបារាំង លោក Francois Hollande ថា សហរដ្ឋអាមេរិក ពិតជាមិនបាន ធ្វើ សកម្មភាពចារកម្ម ទៅលើ ប្រទេសបារាំង នោះទេ ។

គួរបញ្ជាក់ថា លោក អូបាម៉ា លើក ឡើងយ៉ាងដូច្នេះ  ដល់  សមាភាគីរបស់លោក លោក Hollande ក្រោយពីមានរបាយការណ៍ ពី Wikileaks website អោយដឹងថា ភ្នាក់ងារ សន្តិសុខជាតិ សហរដ្ឋអា មេរិក US National Security Agency (NSA) បាន  ធ្វើ សកម្មភាពចារកម្ម ដោយជោគជ័យ ទៅលើ បណ្តាប្រធានាធិបតី ប្រទេសបារាំង ចំនួន ៣ រូប ។

- អាន ៖ បែកធ្លាយ ឯកសារ Wikileaks បញ្ជាក់ថា US ធ្វើចារកម្ម ទៅលើ ប្រធានាធិបតី បារាំង ៣ រូប


សេតវិមាន សហរដ្ឋអាមេរិក លើកឡើងអោយដឹងថា បន្ទាប់ ពី  មានការពិភាក្សា តាមទូរស័ព្ទ រវាង មេដឹកនាំទាំងពីរ ពួកយើងមិនបានកំណត់គោលដៅ  ខណៈនឹង  មិនដៅគោលដៅ ទៅលើរាល់ការ ទំនាក់ទំនងរបស់លោក Hollande ដោយសកម្មភាព ចារកម្មណាមួយ នោះទេ ។ ទោះជាយ៉ាងណា ក៏ដោយចុះ មន្រ្តីស៊ើបអង្កេត ប្រទេសបារាំង គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋធានី វ៉ាស៊ិនតោនដើម្បី ធ្វើការពិភាក្សា ពីប្រធានបទក្តៅមួយនេះ ។ គួរបញ្ជាក់ថា     របាយការណ៍  Wikileaks បញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ភ្នាក់ងារសន្តិសុខជាតិ សហរដ្ឋអាមេរិក    NSA បានប្រព្រឹត្តិសកម្មភាព ចារកម្ម ទៅលើរាល់សកម្មភាព ទំនាក់ទំនង   រវាង ប្រធានាធិបតី Francois Hollande និង  អតីតមេដឹកនាំ លោក Nicolas Sarkozy ក៏ដូចជា លោក Jacques Chirac ចន្លោះឆ្នាំ ២០០៦-២០១២ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Eiffel Tower Wikileaks