CamNews

កីឡា 

ប៉ាក់គីអៅ កាន់តែក្របួចមាត់ ចង់វ៉ៃជាមួយ Floyd ខ្លាំងឡើង ក្រោយពីលេចឮពាក្យសម្ដី

ព័ត៌មានកីឡា៖ ប៉ាក់គីអៅ ក្រោយពីបានស្ដាប់ពាក្យសម្ដី បញ្ចើចជាច្រើនម៉ាត់កន្លងមក របស់ Floyd​ បាន​ក្រ​បួចម៉ាត់ ប្រកាសជាសាធារណៈថា​ រូបគាត់ត្រៀមខ្លួនរួចជាស្រេច​ សម្រាប់ផ្ដួល ម្ចាស់សម្ដីនាថ្ងៃទី ២ ខែ​ក្រោយ​នេះ នៅ Las Vegas ។ 

Floyd Mayweather ធ្លាប់បានបោះពាក្យសម្ដីជាច្រើនម៉ាត់ទៅកាន់ ប៉ាក់គីអៅ ដែលក្នុងនោះសុទ្ធសឹងតែជាការ​ចំអក ដោយលើកឡើងថា​ ប៉ាក់គីអៅ គឺជាកីឡាករ ដែលមានភាពធ្វេសប្រហែសច្រើន ងាយនឹងឲ្យគាត់​ផ្ដួលបាន ។ 

ទន្ទឹមនឹងការទទួលបាននូវព័ត៌មានលេចឮដូច្នេះ ប៉ាក់គីអៅ បានតភ្ជាប់ទៅវិញថា រូបលោកក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បីផ្ដួល Floyd វិញដែរ​នៅថ្ងៃទី ២ ខែក្រោយនេះ នៅ Las Vegas។ ប៉ាក់គីអៅ បានបន្ដទៀត​ថា​រូបលោក កាន់តែមានចំណាប់អារម្មណ៍ចង់វ៉ៃជាមួយ Floyd ខ្លាំងឡើងៗហើយ ហើយគាត់បាន​ប្រើ​ពេល​វេលា ជាច្រើនថ្ងៃ ដើម្បីហ្វឹកហាត់ បំប៉នស្មារតី និង ក្បាច់របស់ខ្លួន ទុកផ្ដួល Floyd នៅថ្ងៃនោះ។​ ហើយរឿងមួយទៀតគាត់សូមរំឭកទៅវិញផងដែរថា ពាក្យសម្ដីអះអាថាគាត់ថាគាត់ជាមនុស្សធ្វេសប្រ​ហែស​ គាត់នឹង​ឲ្យ Floyd ស្គាល់ពាក្យនឹងច្បាស់ថា មនុស្សធ្វេសប្រហែស បានសម្រាប់តែ អ្នកស្រ​លាញ់​ ​និង ​គាំទ្រគាត់តែប៉ុណ្ណោះ​មិនមែនជារូបគាត់នោះទេ ។ 

ប៉ាក់គីអៅ បានបន្ថែមទៀតថា គាត់បានចំណាយពេលវេលាតស៊ូជាច្រើនឆ្នាំមកហើយ ដើម្បីសម្រេច​គោល​បំណងមួយនេះ ។ ហើយឱកាសជួបជាគ្នានៅ Las Vegas គាត់សង្ឃឹមថា គឺជាព្រឹត្ដិការណ៍មួយដ៏ធំ ហើយអស្ចារ្យ​បំផុតក្នុងមួយឆាកជីវិតរបស់គាត់ ដូច្នេះគាត់នឹងព្យាយាមធ្វើឲ្យល្អបំផុតផងដែរ​ មិនឲ្យ​របួត​បានឡើយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ gulf-daily-news


Tags: boxing news Manny Pacquiao