CamNews

ព័ត៌មានអន្តរជាតិ 

ព្រឹកថ្ងៃអាទិត្យ ម្សិលមិញ លោកស្រី យីងឡាក់ ផ្ញើសារទៅកាន់ អ្នកគាំទ្រជាលើក ដំបូង ក្រោយធ្វើរដ្ឋប្រហារ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមរបាយការណ៍ ចេញផ្សាយ ដោយគេហទំព័រ សារព័ត៌មានបរទេសរដ្ឋ ចិន ស៊ិនហួរ អោយដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បេក្ខភាព អតីតនាយករដ្ឋមន្រ្តី របស់ ប្រទេសថៃ កាលពីវេលាព្រឹក ថ្ងៃអាទិត្យ ម្សិលមិញ លោកស្រី ទើបតែបានផ្ញើសារទៅកាន់អ្នកគាំទ្រ របស់ខ្លួន តាមរយៈទំព័រ ហ្វេសប៊ុក ដើម្បីជាការថ្លែងអំណរ អរគុណ ដល់ទឹកចិត្ត គោរព ស្រឡាញ់ ចំពោះការគាំទ្រ របស់ពួកគេ កាលពីពេលកន្លងមក ។

គួររំឭកថា នេះគឺជា សារ លើកដំបូងហើយ ដែលលោកស្រី ធ្វើការផ្ញើទៅកាន់ បណ្តាអ្នកគាំទ្រ របស់ ខ្លួនចាប់តាំង ពីមានរដ្ឋប្រហារយោធា ពីថ្ងៃទី ២២ ឧសភា មកម្ល៉េះ ។

ដោយបានផ្ញើសារ សរសេរ បង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយ នឹងរូបភាពលោកស្រី រួមទាំងកូនប្រុស សារជារួមមាន អត្ថន័យ អោយដឹងថា ៖ នៅក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយ នេះ នៅក្នុងប្រទេស របស់យើង មានការប្រែប្រួលជាខ្លាំង ដោយនៅក្នុងនោះបណ្តាមហាជនទាំងអស់ គ្នា បានបង្ហាញនូវ សន្តានចិត្តអើពើ ក៏ដូចជា ព្រួយបារម្ភ ដោយចោទសួរ នាងខ្ញុំថា តើនាងខ្ញុំ កំពុងតែ ធ្វើអ្វីនៅពេលនេះ ។ យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ នាងខ្ញុំ សូមធ្វើការថ្លែងអំណរ អរគុណ ដល់បណ្តា សារ សួរសុខទុក្ខ និងព្រួយបារម្ភ របស់អ្នកទាំងអស់គ្នា ដែលធ្លាប់បាន សរសេរ និងបង្ហោះ ឡើងតាមទំព័រ ហ្វេសប៊ុក និង បណ្តាញទំនាក់ទំនង ដទៃទៀត ។ ជាថ្មីម្តងទៀត សូមធ្វើការថ្លែងអំនរ អរគុណដល់ការគាំទ្រ រហូតមក ហើយនាងខ្ញុំ នឹងបន្តពង្រឹក ការគាំទ្រ សីលធម៌ របស់ខ្ញុំ ទៅកាន់ប្រ ជាជនថៃទាំងអស់គ្នា ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ អោយដឹងថា លោកស្រី យីងឡាក់ នាពេលបច្ចុប្បន្នភាពលោកស្រី ក៏កំពុងតែមានវត្តមាន នៅក្នុងប្រទេស ខណៈលោកស្រី អាចមានឱកាស ធ្វើដំណើរ ទៅកន្លែងណា មួយបានទាំងអស់ នៅក្នុងប្រទេស ក្រៅតែអំពី ក្រៅប្រទេស ពោលលោកស្រី មិនអាចធ្វើដំណើរចេញ ទៅក្រៅប្រទេសបាននោះទេ ល្គិកណា មានសេចក្តីរាយការណ៍ ទៅដល់ NCPO ជាមុនសិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM