CamNews

តារា 

ប្រវត្តិសិល្បះនាង Taylor Swift

នាង Taylor Swift មានឈ្មោះពេញថា Taylor Alison Swift ដែលនាងបានកើតនាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ
១៩៨៩ នៅទីក្រុង Reading រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ឪពុករបស់នាងឈ្មោះ Scott Swift
ជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុនៃធនាគារ Mirrill Lynch ម្ដាយរបស់នាងឈ្មោះ Andrea ដែលជាអ្នករចនា
ម៉ូដផ្ទះ។

ជីវិតការសិក្សារបស់នាង ក៏មិនអន់ណាស់ណានោះទេនាងត្រូវបានឪពុកម្ដាយដាក់អោយសិក្សានៅ
សាលាឯកជន Wyndcroft School។ តារាចម្រៀងរូបនេះបានមកនៅ Nashville រដ្ឋ Tennesse នៅ
ពេលដែលគេមានអាយុត្រឹម ១៤ ឆ្នាំដើម្បីចាប់អាជីពជាអ្នកច្រៀងចម្រៀងបែប Country Music។
ដើមឡើយនាងបានច្រៀងជាមួយនឹង Big Machine Record ហើយក្រោយមកគេបានក្លាយជាអ្នក
និពន្ធបទចម្រៀងវ័យក្មេងបំផុតដែលត្រូវបានជួលដោយ Sony/ATV Music publishing house ហើយ
ការចេញផ្សាយអាល់ប៊ុមទោលរបស់នាងជាលើកដំបូងនាឆ្នាំ ២០០៦ បានធ្វើអោយជីវិតសិល្បះរបស់
នាងចាប់ផ្ដើមមានពន្លឺ។


បទចម្រៀងទោលទី ៣ របស់នាងដែលមានចំណងជើងថា Our Song បានធ្វើអោយជីវិតសិល្បះរបស់
នាងកាន់តែឡើងមួយកំរិតទៀតដែលបទនេះបានឡើងមកលើ Bill Board នៃបទចម្រៀង Country
Music ហើយជាមួយបទចម្រៀងនេះនាងត្រូវបានចួលរួមទទួលសម្លេងឆ្នោតគាំទ្រក្នុងកម្មវិធី Grammy
Award ក្នុងនាមជា Best New Artist។


បើប្រៀបធៀបមកតារាខ្មែរយើងនាង Taylor Swift មិនជារវល់នោះទេ ព្រោះអាចសង្ខេបនូវបទចម្រៀង
និងអាល់ប៊ុមដែលនាងចេញតាំងពីចូលប្រឡូកក្នុងសិល្បះមកដល់ពេលនេះគឺមិនសូវជាច្រើននោះទេ។

២០០៤ ដល់ ២០០៨ នាងចាប់ផ្ដើមអាជីពជាអ្នកចម្រៀងនៅ Nashville Tennesse ក៏ជាអ្នកនិពន្ធទំនុក
ច្រៀងផងដែរ។ ឆ្នាំ ២០០៨ ដល់ ២០១០ នាងចាប់ផ្ដើមល្បីជាមួយអាល់ប៊ុម Fearless ក្នុងឆ្នាំ ២០០៩
នាងបានទទួលពានរង្វាន់ MTV VMA ជាមួយបទចម្រៀង You Belong With Me និងទទួលបានពានរង្វាន់
ជាច្រើនទៀតផងដែរ។ ពីឆ្នាំ ២០១០ រហូតដល់ ២០១២ នាងបានល្បីសារជាថ្មីជាមួយអាល់ប៊ុម Speak
Now ដែលអាល់ប៊ុមនេះមាន ១២ បទជាបទចម្រៀងដែលនាងសរសេរដោយខ្លួនឯងទាំងអស់ ហើយ
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះផងដែរ នាងក៏នៅតែបានធ្វើការចេញច្រៀងជាមួយតារាផ្សេងៗផង
ដែរ។ ចុងក្រោយក្នុងឆ្នាំ ២០១២ នេះនាងបានចេញផ្សាយអាល់ប៊ុមទី ៤ របស់នាងដែលមានចំនងជើង
ថា Red ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ។

បើសរុបមកអាល់ប៊ុមរបស់នាងចេញបានត្រឹមតែ ៤ អាល់ប៊ុមប៉ុណ្ណោះខណៈដែលវិស័យតន្រ្តីនៅអាស៊ី
ជាពិសេសនៅអាស៊ីអាគេ្នយ៍ក្នុងតារាម្នាក់អាចមានបទចម្រៀងលើសពី ៣០ អាល់ប៊ុម។ វាឆ្លុះបញ្ចាំង
អោយឃើញយ៉ាងច្បាស់ពីភាពខុសគ្នារវាងតម្លៃអ្នកសិល្បះលោកខាងលិចនិងខាងកើត។ តែណាមួយ
សម្រាប់អ្នកសិល្បះលោកខាងលិចដូចជា Taylor Swift នេះគឺគេអាចរកប្រាក់និងប្រជាប្រិយភាពបាន
តាមរយៈការចេញសម្ដែង ហើយចំពោះបទចម្រៀងរបស់គេមួយៗ គឺមិនសាបសូន្យនោះទេ ទោះបីជា
ចេញមកច្រើនឆ្នាំហើយក្ដី ក៏នៅតែមានប្រជាប្រិយភាព ខុសពីខាងអាស៊ីដែលអោយតែមានបទថ្មីចេញ
មកគឺភាគច្រើនអស់ប្រជាប្រិយភាពជាមួយបទចម្រៀងចាស់ ហេតុនេះហើយដែលនាំអោយតារានៅ
អាស៊ីភាគច្រើនក្នុងម្នាក់មានបទចម្រៀងច្រើនជាង ៣០ អាល់ប៊ុម៕

ដោយ៖ ផានិត 


Tags: taylor swift iheartradio music