CamNews

យានយន្ត 

ក្រុមហ៊ុន Nissan ​សូម​បង្ហាញ​រថយន្ដ​ថ្មី​មួយទៀត​គឺ Nissan Maxima 2016

យានយន្ដ៖ មកដល់ថ្មីទៀតហើយ ក្រុមហ៊ុន Nissan ដែលទ​ទួល​ស្គាល់​​ថា​ជា​ក្រុម​ហ៊ុន​ដែល​ផលិត​រថ​យន្ដមាន​គុណភាពខ្ពស់ ឥលូវនេះសូមបង្ហាញពីម៉ូដែលថ្មីប្រចាំឆ្នាំ ២០១៦ នោះគឺ Nissan Maxima 2016។

រូបរាងដ៏ស្រស់សង្ហា និងបង្ហាញពីប្រណិតភាព​  Nissan Maxima 2016 បានត្រូវបំពាក់មកជាមួយនូវ​ភាពអស្ចារ្យ ទាំងក្នុង និង​ ក្រៅ ដោយការផលិតឡើងមកនេះគឺស្ថិក្នុងគោលំណងមួយច្បាស់លាស់​ស្របទៅតាមការពេញនិយម និង​ ការវិវត្ដរបស់សម័យកាលបច្ចេកវិទ្យាទំនើប ។​ ដោយឡែកការ​សម្រច​បានជោគជ័យនៃសម្មិទ្ធិផលមួយ ក្រុមហ៊ុន បានប្រើពេលវេលាយ៉ាងសាកសមទៅនឹង​សមត្ថភាព​​​​រថយន្ដ​ទំនើបនេះ ឲ្យសម្របបានក្នុងលក្ខណៈតែមួយទាំងគុណភាព និង ប្រណិតភាព។ 

ជាការបង្ហាញបន្ទាប់  Nissan Maxima 2016 មានលក្ខណៈសម្បត្ដិដូចតទៅ គឺជា​ប្រភេទ​រថយន្ដ​ដែល​​ផលិតសម្រាប់ឆ្នាំ ២០១៦ សមាសភាព​ ៦ ម៉ាស៊ីន (V6) ប្រើប្រអប់លេខដៃ មាន​​៦លេខ ខ្នាត​រង្វាស់កម្លាំងម៉ាស៊ីន ៣២៥ សេស ត្រូវនិង ៣.៥ liter អាចមានរត់បានល្បឿនប្រហែលដល់ទៅ ២៤៩​ គ.មក្នុងមួយម៉ោង។ ចំណែកតម្លៃគឺ ៤១៥០០ ដុល្លារ។​ លក្ខណៈខាងក្រៅ ទម្រង់​រួបរាង​រថយន្ដ ស្ពត ប្រើកង់ស្ដើង តែមានទំហំធំ ។​ សូមទស្សនារួបភាព 




ប្រេសម្រួល៖ អឿ អ៊ុយ
ប្រភព៖ topspeed 


Tags: Vehicle Nissan Maxima 2016