CamNews

ស្លាប់៥នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសេរីសោភណ្ឌ

អាជីវករលក់ត្រី នៅជាយដែនប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលត្រូវជាសាច់ញាតិ និងគ្នា
ផងនោះ បានស្លាប់យ៉ាង អណោចអធម នៅក្នុងរថយន្ដកាមរី របស់ខ្លួន បន្ទាប់ពីរថយន្ដកាមរី
របស់ ពួកគេ ដែលកំពុងធ្វើដំណើរ ពីជាយដែនប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភណ្ឌ បានបុក
គ្នាជាមួយរថយន្ដម៉ាកយីឌុប ដែលកំពុងធ្វើ បញ្ច្រាសទិសគ្នា ។

គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដែលបានសម្លាប់មនុស្ស ៥នាក់នោះ បានកើតឡើងនៅវេលាម៉ោង
២និង១៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលើកំំណាត់ផ្លូវ ជាតិលេខ៥ ទល់មុខ
សាកលវិទ្យាល័យមាន ជ័យ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សេរីសោភណ្ឌ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើង នៅពេលដែល រថយន្ដ
កាមរីមួយគ្រឿង ពណ៌ស្លែ ស៊េរី៩៣ ពាក់ស្លាកលេខភ្នំពេញ 2F-4665 បើក បរដោយបុរសម្នាក់
ឈ្មោះភក្ដ្រ អមដោយ ស្ដ្រី៤នាក់ផ្សេងទៀត ដែលពួកគេទាំងអស់ គឺជាអាជីវករនិងជាថៅកែលក់
ត្រីនៅក្រុង ប៉ោយប៉ែត កំពុងធ្វើដំណើរពីទីក្រុងប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភ័ណ្ឌ មកដល់
កន្លែងកើតហេតុ ស្រាប់តែ រថយន្ដរបស់ពួក គេទំនងបើកលឿន ក៏ទៅបុកជាមួយរថយន្ដ យីឌុប
ពាក់ស្លាកលេខ ភ្នំពេញ 3A-3245 ដែលបើកលឿនដូចគ្នា  បណ្ដាលឱ្យរថយន្ដកាមរីត្រូវរួញពាក់
កណ្ដាល។

ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះទាំង ៥នាក់ដែលជិះនៅក្នុងរថយន្ដកាមរីនោះ បានបាត់
បង់ជីវិតទាំងអស់គ្នា៕

 

ដោយ ៖ សីហា
ប្រភព ៖ DAP


Tags: accident Serey Sophorn