CamNews

សម្រស់ យល់ដឹង 

​ថែទាំ​ស្បែក​ដោយ​ត្របែក

តើ​អ្នក​ជឿ​ឬ​ទេ​ថា តាមពិត​យើង​អាច​ទទួល​ផលប្រយោជន៍ ពី​ត្របែក​លើស​ពី​អ្វី​ដែល​យើង​
គិត​ទុក​ទៅទៀត ព្រោះថា ក្រៅពី​បរិភោគ​ឆ្ងាញ់​ពិសា​រហើយ យើង​នៅ​អាច​ប្រើ​ត្របែក​ធ្វើជា
​ថ្នាំ​បំបាត់រោគ​មុន នឹង​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ទៀតផង ។​

៙ វិធី​អនុវត្ត​
យក​សាច់​ត្របែក​មក​ហាន់​ជា​ចំណិត​តូចៗ ដាក់បញ្ចូល​ក្នុង​ឧបករណ៍​កិន​ផ្លែឈើ​អគ្គិសនី
ហើយ​ដាក់​ទឹកស្អាត​ចូល​បន្ដិចបន្ដួច រួច​កិន​ឲ្យ​ម៉ដ្ឋ​ហើយ​យក​ទៅប្រើ​បាន​ហើយ ។ ចំពោះ​វិធី
​ប្រើប្រាស់ គឺ​មិន​លំបាក​ទេ គ្រាន់តែ​មុន​យកមកប្រើ ត្រូវ​លាងមុខ​ឲ្យ​ស្អាត​ដោយ​ទឹក​ធម្មតា​ជា
មុន រួច​ហើយ​នាំ​យក​សាច់​ត្របែក​ដែល​កិន​ម៉ដ្ឋ​នោះ មក​បំពោក​លាប​ឲ្យ​សព្វ លើ​ផ្ទៃមុខ​ទុក
ចោល​ប្រហែល ១០ នាទី រួច​ហើយ​លាង​សម្អាត​ដោយ​ទឹក​ធម្មតា​ចេញ​វិញ ។​ក្រោយ​មក​
យើង​អាច​សងេ្កតឃើញថា ស្បែក​មុខ​ដែល​បាន​ទទួល​ការ​បំពោ​ក ឬ​លាប​ដោយ​សាច់​ត្របែក
តែង​មាន​ភាព​ភ្លឺ​ថ្លា​រលោង​មាន​អារម្មណ៍​ថា ហាប់​ណែន​ស្រស់ស្រាយ​ជាង​មុន​ជាក់​ជា​ពុំខាន ។
ចូរ​ធ្វើបែបនេះ​មួយ​សប្តាហ៍​ពីរលើក និង​អាច​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា និង​ទន់​ល្មឿយ ៕

ដកស្រង់ពីគេហទំព័រពេញចិត្ត
ដោយ៖ រស្មី

Tags: beautyhealthbeautyfullife style