CamNews

យល់ដឹង 

វិធីសាស្ដ្រសាមញ្ញ ៧យ៉ាងជួយបន្សាបជាតិអាកុល

ជារៀងរាល់ចុងសប្ដាហ៍ ឬនៅពេលជប់លៀង យើងតែងញ៉ាំស្រាច្រើន និងតែងស្រវឹងស្ទើរ
រាល់លើក ដូច្នេះគួរតែស្វែងយល់ពីវិធីសាស្ដ្រមួយចំនួនខាងក្រោមដើម្បីទប់ទល់ និងជួយ
បន្សាបជាតិស្រវឹងអោយបានឆាប់រហ័ស។

១/ ទឹកខ្មេះបន្សាបស្រា

ប្រើទឹកខ្មេះដាំជាមួយសម្លម្ជូរទុកញ៉ាំ ឬផឹក(សន្សឹមៗ)ទឹកខ្មេះមួយកូនពែង(២០ទៅ ២៥មល)
ក៏អាចជួយបន្សាបស្រាបាន។ ក្រៅពីនេះ យើងអាចប្រើទឹកខ្មេះលាយជាមួយមើមស្ពៃ ស
ដែលហាន់ស្ដើងៗ រួចថែមស្ករ ស និងច្របល់អោយសព្វ។

២/ មើមស្ពៃ ស(ឆៃថាវ)


យកមើមស្ពៃ ស ១.០០០ក្រាម កៀបយកទឹក ចែកជា ២ ចំណែកដើម្បីញ៉ាំ។

៣/ ទឹកអំពៅ

ទឹកអំពៅសុទ្ធមួយកែវ អាចជួយបន្សាបស្រាបានយ៉ាងឆាប់រហ័ស។

៤/ ក្រូច​ពោធិ៍សាត់
ឬក្រូចឃ្វិច

យកក្រូច​ពោធិ៍សាត់ ឬក្រូចឃ្វិចពី ៣ ទៅ ៥ផ្លែ បកសម្បកចេញរួចញ៉ាំ ឬកៀបយកទឹកញ៉ាំ
ក៏បាន។

៥/ អំបិល

ប្រសិនញ៉ាំច្រើនពេក និងតឹងណែនក្នុងទ្រូង យើងអាចយកអំបិលមួយចិប លាយជាមួយទឹក
ក្ដៅមួយពែងដើម្បីញ៉ាំ។

៧/ ទឹកតែ និងស្ករ ស


ឆុងតែមួយពែងធំ រួចដាក់ស្ករ ស ៣ ទៅ ៤ស្លាបព្រាបាយ ញ៉ាំទាន់ក្ដៅៗនឹងអាចជួយបន្សាប
ជាតិអាកុលក្នុងឈាម ទន្ទឹមនឹងនេះ វាក៏ជួយបណ្ដេញជាតិអាកុល និងកាកសំណល់ចេញ
មកក្រៅបានឆាប់រហ័សផងដែរ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ bs

Tags: healthalcohol