CamNews

អ៊ីរ៉ង់ទទួលទណ្ឌកម្ម ៖ អ៊ឺរ៉ុបប្រថុយ អាស៊ីទទួលផល លំបាកដោយសារប្រេង

សម្រេចចិត្ដ របស់ EU ក្នុងការហាមឃាត់ការនាំប្រេងចូលពីអ៊ីរ៉ង់នឹងធ្វើអោយមានផលប៉ះ
ពាល់ដល់បណ្ដាប្រទេសនៅអ៊ឺរ៉ុប ចំណែប្រទេសមួយចំនួននៅអាស៊ី ជាកន្លែងដែលសន្ដិ
សុខថាមពលបានក្លយាជាកត្តាសំខាន់ដំបូង សម្រាប់យុទ្ធសាស្ដ្រអភិវឌ្ឍដ៏រឹងមាំនោះ នឹង
ត្រូវទទួលលទ្ធផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។

ក្ដីសង្ឃឹមរបស់អ៊ឺរ៉ុប
ក្រុមរដ្ឋមន្ដ្រីការបរទេសនៃសហភាពអ៊ឺរ៉ុប(EU)បានហាមឃាត់ការទិញដូរប្រេងថ្មីពីប្រទេស
អ៊ីរ៉ង់ និងបិទទ្រព្យសម្បតិនៃធនាគារកណ្ដាលរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំមួយនៅ Brussels
កាលពីដើមសប្ដាហ៍កន្លងទៅ។


ខណៈដែលរដ្ឋមន្ដ្រីការបរទេស
EU ប្រកាសពីការសម្រេចចិត្តនៅក្រុង Brussels កាលពី
ថ្ងៃទី ២៣ មករា ឆ្នាំ ២០១២ អំពីការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ តម្លៃប្រេងនៅលើពិភព
លោកបានកើនឡើងខ្ពស់

ចំនុចគួរកត់សម្គាល់នោះ គឺការហាមឃាត់មិនត្រូវបានគេអនុវត្ដនៅមុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ
២០១២ ដើម្បីអោយបណ្ដាប្រទេសដែលកំពុងទិញប្រេងឆៅពីអ៊ឺរ៉ង់ មានពេលវេលាគ្រប់គ្រាន់
ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ថ្មី។ ប៉ុន្ដែ ក្រោយពេល EU បានប្រកាសអំពីការសម្រេចចិត្ត ធ្វើ
ការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ភ្លាម តម្លៃប្រេងបានកើនឡើងខ្ពស់ គឺប្រមាណជា ១០០ដុល្លារ/
ធុង កាលពីថ្ងៃទី ២៣ មករា។

អ៊ឺរ៉ុបចាប់ផ្ដើមប្រជែងកម្លាំងជាមួយអ៊ីរ៉ង់ ហើយការផ្អាកទិញប្រេងឆៅពីអ៊ីរ៉ង់ចាប់ពីពេលនេះ
រហូតដល់រដូវក្ដៅ គឺដើម្បីកៀបសង្កត់អោយអ៊ីរ៉ង់បោះបង់មហិច្ឆតានុយក្លេអែររបស់ខ្លួន។

ប៉ុន្ដែក្រុមអ្នកវិភាគបានយល់ថា អ៊ឺរ៉ុប មានការប្រថុយច្រើននៅពេលហាមឃាត់ការទិញប្រេង
ពីអ៊ីរ៉ង់។ ការហាមឃាត់ គឺជាអាវុធផ្នែកពាណិជ្ជកម្មចុងក្រោយដែលត្រូវបានប្រើប្រាស់ទៅលើ
ប្រទេសផលិតប្រេងធំទី ២ របស់ក្រុមប្រទេសផលិតប្រេង(OPEC)។ ទោះជាយ៉ាងណាក៏ដោយ
វាគឺជាការសម្រេចចិត្តយ៉ាងប្រថុយ ចំពោះរបបមួយដែលហាក់ដូចជាមិនមានចេតនាចង់បោះ
បង់កម្មវិធីអាវុធប្រល័យលោក។

សេដ្ឋកិច្ចអ៊ីរ៉ង់ ពឹងផ្អែកច្រើនទៅលើការនាំប្រេងចេញ ហើយ​ EU (ទិញប្រេង ៦% ពីអ៊ីរ៉ង់)គឺ
ជាទីផ្សារប្រេងធំទី ២ របស់អ៊ីរ៉ង់បន្ទាប់ពីចិន។

ការហាមឃាត់របស់អ៊ឺរ៉ុប នឹងធ្វើអោយអ៊ីរ៉ង់ត្រូវបាត់បង់ ២០% ក្នុងចំណោមប្រេងដែលត្រូវនាំ
ចេញរបស់ខ្លួន ខណៈដែលអ៊ឺរ៉ុបត្រូវបាត់បង់ ៦% នៃប្រេងនាំចូល។ ប្រសិនជប៉ុន និងកូរ៉េខាង
ត្បូងយល់ព្រមធ្វើតាមអ៊ឺរ៉ុប នោះអ៊ីរ៉ង់នឹងត្រូវបាត់បង់ចំណូលរូបិយ​វត្ថុ​បរទេសដល់ទៅ ៤០%។

ក្ដីសង្ឃឹមរបស់អ៊ឺរ៉ុប គឺដើម្បីអូសទាញសម្ព័ន្ធបន្ថែមទៀត នៅពេលទទួលការដាក់ទណ្ឌកម្ម
យ៉ាងខ្លាំងក្លា អ៊ីរ៉ង់នឹងយល់ព្រមចចារអំពីកម្មវិធីនុយក្លេអែររបស់ខ្លួន។

ប៉ុន្ដែ យោងទៅលើកាលបរិច្ឆេទនាពេលបច្ចុប្បន្ន ភាគីទាំងពីរកំពុងរត់ប្រណាំងជាមួយពេល
វេលា ៖ អ៊ីរ៉ង់នឹងបោះឆ្នោតសភាក្នុងរយៈពេល ២ខែខាងមុខ ចំណែកបណ្ដាប្រទេសនៅលោក
ខាងលិច នឹងត្រូវផ្អាកកិច្ចខិតខំដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ដោយសារតែបារាំង និងអាមេរិក
ត្រូវធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតិជាបន្ដបន្ទាប់។

ក្រៅពីនេះ ប្រទេស អ៊ីតាលី អេស្បាញ ក្រិក ដែលធ្លាប់តែពឹងផ្អែកទៅលើប្រេងរបស់អ៊ីរ៉ង់ ក៏
ត្រូវការពេលវេលាច្រើនផងដែរ នៅមុនការអនុវត្ដការហាមឃាត់។

ចិន ឥណ្ឌា ជប៉ុន ជាប្រទេសរងផលប៉ះពាល់ច្រើន
នៅពេលយើងរកមើលប្រទេស ដែលត្រូវទទួលរងផលប៉ះពាល់ពីការហាមឃាត់នាំប្រេងចូល
ពីអ៊ីរ៉ង់ យើងនឹងឃើញថា ៖ អាមេរិក នឹងមិនទទួលរងផលប៉ះពាល់នោះទេ​ ព្រោះថាអាមេរិក
មិនបាននាំប្រេងចូលពីអ៊ីរ៉ង់។ នៅអ៊ឺរ៉ុបវិញ អ៊ីតាលី អេស្បាញ និងក្រិក គឺជាប្រទេសដែលអាច
ទទួលឥទ្ធិពលតិចតួច។

ផ្ទុយទៅវិញ បណ្ដាប្រទេសដូចជាកូរ៉េខាងត្បូង ជាពិសេសគឺចិន និងឥណ្ឌា ត្រូវពឹងផ្អែកច្រើន
ទៅលើអ៊ីរ៉ង់ ដោយសារតែនាំប្រេងចូលប្រមាណពី ១០ ទៅ ១១% នៃតម្រូវការប្រេងសរុប
របស់ខ្លួន។ ដូច្នេះបណ្ដាប្រទេសនេះនឹងត្រូវរងឥទ្ធិពលច្រើន។

ចិនគឺជាប្រទេសដៃគូសេដ្ឋកិច្ចចម្បងរបស់អ៊ីរ៉ង់ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង
៤០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២។ រីឯអ៊ីរ៉ង់ក៏ជាអ្នកផ្ដត់ផ្គង់ប្រេងលំដាប់ទី ៣ របស់
ចិន។
តម្រូវការនៃការប្រើប្រាស់ប្រេងបច្ចុប្បន្នរបស់ចិន គឺប្រមាណជា ៨លានធុង/ថ្ងៃ តាមការព្យ
ករណ៍ ចំនួននេះនឹងកើនឡើងដល់ ១១,៣លានធុង/ថ្ងៃ សម្រាប់ឆ្នាំ ២០១៥។

នាយករដ្ឋមន្ដ្រីចិន លោក Wen Jiabao​ បានជំទាស់ទៅនឹងវិធានការប្រឆាំងអ៊ីរ៉ង់ ព្រោះ
ព្រួយបារម្ភខ្លាចភាពតានតឹងកើនឡើង បណ្ដាលអោយតម្លៃប្រេងទូទាំងពិភពលោកត្រូវ
កើនឡើង


ប្រទេសឥណ្ឌាក៏ដូចគ្នានេះដែរ គឺត្រូវពឹងផ្អែកច្រើនទៅលើអ៊ីរ៉ង់។ អគ្គលេខាធិការសន្ដិសុខ
ជាតិ លោក Shiv Shankar Menon បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅក្នុងតំបន់
ឈូងសមុទ្រពែរ្ស ដូចជា Saudi Arabia​, Qatar និង Kuwait ជាដើម ក៏ព្រោះតែបញ្ហាសន្ដិសុខ
ថាមពល។

ប្រទេសចិន និងឥណ្ឌា ដែលសុទ្ធតែនាំប្រេងចូលពីអ៊ីរ៉ង់(ចិន ២២% នៃប្រេងនាំចេញសរុប
របស់អ៊ីរ៉ង់) នឹងត្រូវទទួលរងផលអវិជ្ជមានពីការហាមឃាត់ការនាំប្រេងចូលរបស់ EU​ ។ ដូច្នេះ
ការធ្វើទស្សនកិច្ចរបស់ចិន និង ឥណ្ឌាបានបង្ហាញច្បាស់អំពីការព្រួយបារម្ភរបស់ពួកគេចំពោះ
បញ្ហាប្រភពផ្គត់ផ្គង់ថាមពល។

បច្ចុប្បន្ន មតិអន្ដរជាតិកំពុងនិងយាយអំពីបញ្ហាពីរ ៖ ទីមួយ ចិនអាចនឹងក្លាយជាអតិថិជន
ដំបូងដែលទទួលបានការបញ្ចុះតម្លៃប្រេងពីអ៊ីរ៉ង់ ក្នុងករណី EU កាត់បន្ថយការទិញប្រេងពី
អ៊ីរ៉ង់ និងបណ្ដាប្រទេសនៅអាស៊ីធ្វើតាមការស្នើរបស់អាមេរិក។

ទីពីរ ប្រសិន Saudi Arabia គោរពទៅតាមការសន្យាផ្គត់ផ្គង់កង្វះខាតប្រេងនៅលើទីផ្សារដែល
កើតឡើងដោយសារការហាមឃាត់ការនាំប្រេងចូល នោះឥទ្ធិពលនៃតម្លៃប្រេងត្រូវថយចុះ
ហើយប្រទេសដែលត្រូវទទួលរងផលអាក្រក់ធ្ងន់ធ្ងរ គឺអ៊ីរ៉ង់។ ប៉ុន្ដែ ប្រសិនអ៊ីរ៉ង់រាំងខ្ទប់ច្រក
សមុទ្រពែរ្ស ដែលជាផ្លូវនាវាដឹកប្រេងប្រមាណជា ៣៥% ត្រូវឆ្លងកាត់ នោះតម្លៃប្រេងក៏នឹង
កើនឡើងខ្ពស់៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: asiausainternational newsindiairanchinna