នាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី Julia Gillard បានព្យាយាមការពារដោយអង្គរក្ស
ដើម្បីសុវត្ថិភាពរបស់លោកស្រីខណៈដែលមានការតវ៉ាមួយដោយបាតុករយ៉ាងច្រើននៅ
ក្នុងរដ្ឋធានី
Canberra កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។
ក្នុងនោះផងដែរប៉ូលីសក៏បានព្យាយាមប្រើប្រាស់ខែលជុំវិញលោកស្រីនាយករដ្ឋមន្រ្តីផង
ដែរដើម្បីការពារលោកស្រីចាកចេញពីភោជនីយដ្ឋានមួយដែលលោកស្រីទៅចូលក្នុងកម្ម
វិធីប្រគល់ពានរង្វាន់ដើម្បីអបអរថ្ងៃឯករាជ្យរបស់ប្រទេសអូស្រ្តាលី។
Julia Gillard បានដួលបន្ទាប់ពីបានជ្រុះបាត់ស្បែកជើងប៉ុន្តែត្រូវបានជួយសង្រ្គោះចូលទៅ
ក្នុងរថយន្តដោយអង្គរក្សផ្ទាល់ខ្លួនរបស់លោកស្រី។
បាតុករទាំងនោះមានគោលបំណងចម្បងទៅលើលោកមេដឹកនាំគណបក្សប្រឆាំងឈ្មោះ
Tony Abbott ដែលរួបលោកក៏ស្ថិតនៅក្នុងអាគារភោជនីយដ្ឋានផងដែរ, ដែលក្នុងខណៈនោះ
បាតុករប្រមាណ២០០នាក់បាននាំគ្នាមកគោះបង្អូច រួចស្រែកពាក្យមិនសមគួរមួយចំនួន៕
ដើម្បីអោយកាន់តែជ្រាបច្បាស់សូមមើលវីឌីអូខាងក្រោម
ដោយ
វឌ្ឍនា
ប្រភព៖
DailyMail