CamNews

យល់ដឹង 

ក្រូចឆ្មារ​អាច​ជួយផ្តាច់ការ​ញៀនបារីបាន

តាមការ​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​នៅអឺរ៉ុប​បាន​អោយ​ដឹងថា​ក្រុច​ឆ្មារ​អាច​ជួយ​បន្សាប​ការ​
ញៀន​​បារី​របស់​មនុស្ស​បាន​ក្នុង​រយះពេលតែ ២សប្តាហ៍ប៉ុណ្ណោះ ។ នេះបង្ហាញអោយឃើញ
ថា​ក្រូចឆ្មារ​អាច​ជួយផ្តាច់ការ​ញៀន​បារី​បាន​ក្នុង​រយះពេល​យ៉ាងខ្លី បើ​ប្រៀប​ធៀប​នឹង​វិធី​
សាស្រ្ត​ដ៏​ទៃ ។

វិធីសាស្រ្ត​នេះ​សាមញ្ញ និង​មាន​ប្រសិទ្ទភាពខ្ពស់​ជា​ពិសេស​វា​មិនប៉ះពាល់​ដល់​សុខភាព និង
​មិន​​ចំណាយ​ប្រាក់អស់​ច្រើន​ទៀត​ផង ។ វា​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​ប្រជា​ជន​ដែល​រស់​នៅ
​ជន​បទ ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជា​មាន​ក្រូចឆ្មារ​សឹង​គ្រប់ទីកន្លែង​តាម​
ស្រុក ភូមិរបស់​អ្នកស្រុក ។

វា​ជា​ការ​ងាយ​ណាស់គ្រាន់តែ​កាត់​ផ្លែក្រូចឆ្មារ ជា​ចំណិតតូចៗ ហើយ​បៀមវា​ដាក់ក្នុង​មាត់ និង
​ជញ្ជក់យក​ទឹក​វា​បន្តិចម្តងៗ​ដោយ​យឺត ជា​ពិ​សេស​​​ទឹក​ចេញ​ពី​សំបក​របស់ក្រូចឆ្មារ នៅពេល
​ដែល​អ្នក​ចង់​ជកបារី ។

ដំបូង​​វា​តែង​តែ​ពិបាក​ព្រោះដោយ​សារ​តែ​រសជាតិ​របស់ក្រូចឆ្មារ តែ​ប្រសិន​បើ​លោកអ្នកព្យា​
យាម​ក្នុង​រយះពេល​ប្រហែល​ជា​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​​​​នោះលោកអ្នក​នឹង​ទទួល​បានលទ្ទផល
ភ្លាម ។

គួរបញ្ជាក់ថា​បារី​បណ្តាលអោយខូច​សុខភាពអ្នក អ្នក​នៅជុំវិញអ្នក ជាពិសេ​សវា​បាន​បំផ្លាញ​ថវិការបស់អ្នក ដូច្នេះចូលរួមទាំងអស់គ្នាឈប់ជក់បារីដើម្បីអោយ​កម្ពុជាជាប្រទេសដែលគ្មាន
ផ្សែងបារី និងជាពិសេស​ដើម្បី​ខ្លួនអ្នក គ្រួសារ និង​សង្គមជាតិផងដែរ៕

ដកស្រង់ពីគេហទំព័រខ្មែរសារិកា

Tags: healthlife stylehealthylemon