អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ edmunds ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា ក្រុមហ៊ុនរថយន្ដ Torrance ប្រចាំក្នុងរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក បានប្រកាសថា ក្នុង
ឆ្នាំ ២០១៣ខាងមុខនេះ រថយន្ដ Lexus CT 200 នឹងមានការឡើងថ្លៃដល់ទៅ ២,៩៣០ដុល្លារ
ពោលគឺ រថយន្ដមានតម្លៃថ្លៃជាង បើប្រៀបធៀបទៅនឹងការលក់ក្នុងឆ្នាំ ២០១២។
ប្រភពដដែល គ្រាន់តែបញ្ចាក់ថា ការឡើងថ្លៃនេះ គឺក្រុមហ៊ុនត្រឹមតែចង់បាន កញ្ចប់ថវិការខ្លះ
សម្រាប់ធ្វើកំណែរទំរង់រថយន្ដ អោយមានភាពល្អប្រណិត។ ដូច្នេះរថយន្ដ គឺមានតម្លៃដល់ទៅ
$32,945 ៕
ដោយ៖ វត្ដី
ប្រភព៖ edmunds