CamNews

ជប៉ុនពង្រឹងថាមពលអគ្គីសនីនៅពេលអូឡាំពិកស៊ីហ្គេម ២០២០

  • ប្រធានអូឡាំពិកស៊ីហ្គេមអន្តរជាតិ លោក​​ Jacques Rogge បានមានប្រសាសន៏ក្នុងកិច្ច
    ប្រជុំ IOC EB នៃសហព័ន្ធអូឡាំពិកស៊ីហ្គេមអន្តរជាតិរដូវក្តៅ នៅឯទីក្រុង កេបិច(Quebec)
    ប្រទេសកាណាដា នាថ្ងៃទី ២៣​ខែ ឧសភាឆ្នាំ ២០១២ ថា ៖​​​​​​ ប្រទេសជប៉ុនត្រូវខិតខំស្វែងរក
    ដំណោះស្រាយសម្រាប់បញ្ហាកង្វះខាតថាមពលអគ្គីសនីរបស់ខ្លួន មកផ្គត់ផ្គង់អោយបានគ្រប់
    គ្រាន់ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរដូវក្តៅនាឆ្នាំ ២០២០​ខាងមុខ។
  • ​​​​លោក​ Jacques Rogge

ប្រទេសជប៉ុនធ្លាប់បានទទួលរងគ្រោះមហន្តរាយមធ្មជាតិដ៏ធ្ងន់ធ្ងរ​ នៃព្យុះស្ស៊ូណាមិ​ដែល
បានធ្វើអោយប្រទេសនេះជួបវិបត្តិកង្វះខាតថាមពលនុយក្លេអ៊ែយ៉ាងច្រើន ជាហេតុនាំ
អោយមានការប៉ះពាល់ដល់ការ​ ផ្គត់ផ្គង់ថាមពលអគ្គីសនី។ នេះបើតាមសំដីរបស់លោក
ប្រធាន Jacques Rogge ដែលបានមានប្រសាសន៍កាលពីថ្ងៃ ព្រហស្បតិ៏។

IOC និងខិតខំជួយរកដំណោះស្រាយមួយដ៏សមស្រប សំរាប់ជួយដល់ប្រទេស​ជប៉ុន​ ដែល
អាចធ្វើអោយប្រទេស​​នេះ ទទួលបានលទ្ធផលដ៏សមស្របមួយនាពេលខាងមុខ។ ​​​​លោក​
Jacques Rogge បានបន្តទៀតថា៖​ ពួកយើងសុទ្ធតែ​ ជាប្រទេសអ្នកមាន និងមានសេដ្ឋ
កិច្ចរឹងមាំក្នុងពិភពលោក ដូច្នេះពួកយើងនឹងអាចធ្វើអ្វីៗបានល្អ។

សប្តាហ៍ក្រោយនេះ រាជរដ្ឋាភិបាល​​​​​​​ជប៉ុនអំពាវនាវសូមអោយប្រជាជនក្នុងស្រុក និងជា
ពិសេស អ្នកធ្វើជំនួញទាំងអស់ មេត្តាកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្កិសនីអោយ
បាន ១៥ភាគរយ​ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រថាមពលនុយក្លេអ៊ែរបស់ខ្លួន៕

ដោយ៖ សារិន
ប្រពភ៖ bangkokpost


Tags: news Japan