CamNews

រដ្ឋ Queenslandប្រទេសអូស្រ្តាលីប្រុងប្រៀបសំរាប់ ទឹកជំនន់

ទឹកជំនន់កំពុងតែធ្វើការគំរាមគំហែងមកលើទីប្រជុំជន Charleville ដែលស្ថិតនៅភាគនរតី
រដ្ឋ Queensland ប្រទេសអូស្រ្តាលី, ខណៈដែលប្រជាជនមួយចំនួនត្រូវបានប្រាប់ដោយ
អាជ្ញាធរអោយមានការប្រុងប្រៀបចំនួនការភៀសខ្លួនជាបន្ទាន់នៅពេលដែលទឹកជំនន់កើត
មានឡើង, នេះបើតាមសារពត៌មានក្នុងស្រុកមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
អាជ្ញាធរបានណែនាំទៅកាន់ប្រជាជនដែលរស់នៅតំបន់ទំនាបក្នុងទីប្រជុំជនអោយធ្វើការ
ប្រុងប្រៀបចំពោះការជំលៀសខ្លួនខណៈពេលដែលកំពស់ទឹកអាចនឹងកើនឡើងដែលនឹងរត់ កាត់តាមទីប្រជុំជននេះ។
ខណៈនេះដែលប្រជាជនដែលរស់នៅក្នុងទីប្រជុំជន Eulo ភាគខាងត្បូង រដ្ឋ Queensland ក៏
បានរៀបចំខ្លួនរួចជាស្រេចដើម្បីជម្លៀសខ្លួនប្រសិនបើទឹកនឹងកើនឡើងជាមួយនិងទន្លេ
Parooត្រូវគេរំពឹងថាកំពស់ទឹកអាចនឹងកើនឡើងនៅថ្ងៃអង្គារនេះ៕

ដោយ វឌ្ឍនា
xinhua

Tags: australiaqueensland