CamNews

រញ្ជួយដីកំរិត ៥.៨រ៉ិចទ័រវាយប្រហារទីក្រុង ហ្វូគូស៊ីម៉ា ប្រទេសជប៉ុន

រញ្ជួយដីដែលមានកំរិត៥.៨រ៉ិចទ័របានវាយប្រហារមកលើទីក្រុងហ្វូគូស៊ីម៉ារបស់ប្រទេស
ជប៉ុនកាលពីវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ម៉ោងក្នុងប្រទេសជប៉ុននៅក្នុងថ្ងៃព្រហស្បត្តិ៍
នេះ, នេះបើតាមទីភ្នាក់ងារឧតុនិយមនិងភូមិសាស្រ្តរបស់ប្រទេសជប៉ុន។
ទីតាំងដែលរងនូវការរញ្ជួយស្ថិតនៅក្នុង ៣៦.៩ដឺក្រេខាងជើងរយះទទឺង និង ១៤១.៣ដឺ
ក្រេរយះបណ្តោយ ដែលមានជំរៅញ័រ ២០គីឡូមែត្រ។
ដំណើរញ័រខ្លាំងក៏បានកើតឡើងនៅក្នុងប្រទេសជប៉ុនផងដែរ ហើយមកដល់ពេលនេះមិន
ទាន់មានសេចក្តីរាយការណ៍ស្តីអំពីផលបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដីនេះនៅឡើយ
ទេ៕

ដោយ វឌ្ឍនា

Tags: japanquakefukushima