CamNews

សម្រស់ 

របៀបលាបថ្នាំក្រចកដៃ ដែលអ្នកគួរដឹង

ការលាបថ្នាំបំប៉នក្រចក គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងនោះ ការកាត់ក្រចកដៃ
អោយបានត្រឹមត្រូវ ជាដើម នឹងជួយអោយក្រចកដៃទាំងអស់បានស្រស់ស្អាត បន្ទាប់ពី
លាបថ្នាំ។

 Fergie By wet n wild Nail Color Collection Hits Stores Nationwide

 

ប្រុងប្រយ័ត្ន

ជាមួយនឹងការថែទាំសម្រស់ណាមួយក៏ទាមទារអោយមានការប្រុងប្រយ័ត្ន និងសន្សឹមៗ។
ដូចទៅនឹងការប្រើម៉ាស្ការ៉ា អ្នកមិនត្រូវប្រញាប់ប្រញាល់នោះទេ វាអាចធ្វើអោយទឹកថ្នាំមាន
ស្នាមរលកទឹក។

ត្រាំក្រចកដៃក្នុងទឹកក្ដៅល្មម

ចូរត្រាំក្រចកដៃនៅក្នុងទឹកក្ដៅឧណ្ហឧណ្ហ អោយបានពី ២ ទៅ ៣នាទី។ ធ្វើបែបនេះវានឹង
ជួយអោយក្រចកដៃបានទន់ ជួយអោយដំណើរការកាត់ក្រចកប្រព្រឹតទៅបានងាយស្រួល។

កាត់ក្រចកអោយស្អាត មុនពេលលាបថ្នាំ

ជាដំបូងត្រូវជ្រើសរើសកន្លែងដែលមានពន្លឺគ្រប់គ្រាន់ដើម្បីងាយស្រួលមើល ក្នុងការកាត់
ក្រចក។ បន្ទាប់មក ប្រើប្រាស់ប្រដាប់កាត់ក្រចកដែលអ្នកយល់ថាស្រួលប្រើប្រាស់។ ដោយ
សារអ្នកបានត្រាំក្រចក វាមានលក្ខណៈទន់ជាងធម្មតា ដូច្នេះក្នុងពេលកាត់ អ្នកត្រូវតែប្រុង
ប្រយ័ត្ន និងធ្វើដោយថ្នមៗ។ ចុងក្រោយ ប្រើដែកខាត់ក្រចកអោយបានស្អាតបាត់។

ក្រៅពីនេះ ចូរចាំថា ត្រូវកាត់ក្រចកតាមបែបត្រង់ ទើបល្អជាង ព្រោះថា នៅពេលអ្នកកាត់
ក្រចកបែបកោង ឬស្រួចបន្ដិច នោះក្រចកនឹងបាត់បង់កម្លាំង ងាយនឹងបាក់ ឬរហែក។

លាងដៃនឹងសាប៊ូអោយស្អាត ក្រោយពីកាត់ក្រចក

ប្រការនេះ មិនត្រឹមតែជួយសំអាតធូលីនោះទេ តែវាក៏នឹងជួយអោយទឹកថ្នាំដែលនឹងត្រូវ
លាបនោះ អាចជាប់បានយូរ។

លាបថ្នាំបំប៉នក្រចក

ការលាបថ្នាំក្រចក ក៏ដូចទៅនឹងការផាតមុខ អ្នកត្រូវតែមានការប្រុងប្រយ័ត្នក្នុងពេលថែទាំ
ការពារ នៅមុនលាបថ្នាំគីមីលើវា។ ចូរលាបថ្នាំបំប៉នមួយស្រទាប់ មុនពេលលាបថ្នាំពណ៌
នៅលើក្រចក។ មិនដូច្នេះទេ ក្រចករបស់អ្នកនឹងមានពណ៌លឿង។ ក្រៅពីនេះ ទឹកថ្នាំបំប៉ន
ក៏ជួយអោយក្រចកឆាប់ដុះវែងផងដែរ។

ប្រើថ្នាំលាបក្រចកដែលមានគុណភាពខ្ពស់

កត្តាមួយសំខាន់ដែលជួយអោយក្រចកបានស្រស់ស្អាត និងជាប់បានយូរគឺការប្រើប្រាស់
ទឹកថ្នាំលាបដែលមានគុណភាពខ្ពស់។ ការប្រើទឹកថ្នាំក្រចកថោកៗនឹងជួយសំចៃប្រាក់របស់
អ្នក ឬអ្នកមានឱកាសច្រើនដើម្បីលាកល្បងពណ៌ផ្សេងៗគ្នា ប៉ុន្ដែទឹកថ្នាំដែលមានតម្លៃថ្លៃ
តែងតែមានគុណភាពខ្ពស់ ពណ៌ស្រស់ស្អាត និងរក្សាពណ៌បានយូរជាងទឹកធម្មតា។

មិនត្រូវលាបថ្នាំក្រចកភ្លាម ក្រោយពីប្រើ acetone


Acetone គឺជាសារធាតុលាងទឹកថ្នាំក្រចក ជួយជម្រះថ្នាំក្រចកចាស់ចោល។ ប៉ុន្ដែអ្នកមិនត្រូវ
លាបថ្នាំក្រចកភ្លាម បន្ទាប់ពីប្រើ អេស្ដុន នោះទេ ព្រោះថា នៅពេលនេះក្រចករបស់អ្នកកំពុង
ស្ថិតក្នុងស្ថានភាពខ្សោយ អាចនឹងធ្វើអោយបាត់បង់ភាពរលោងបែបធម្មជាតិរបស់ក្រចក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: nail girl beauty