កងកម្លាំងប្រជាការពារ Algeria កាលពីម្សិលមិញ បាននាំគ្នាចេញដើរតាមដងផ្លូវក្នុងក្រុង Algiers
ដើម្បីធ្វើបាតុកម្ម ទាមទារអោយដំឡើងប្រាក់ខែ រួមជាមួយនឹងរបបផ្សេងៗទៀត។
កងកម្លាំងនគរបាលប្រឆាំងបាតុកម្ម បានប្រឈមមុខដាក់គ្នាជាមួយក្រុមប្រជាការពារ នៅក្នុងបាតុ
កម្មមួយ នៅ Algiers កាលពីថ្ងៃទី ៩កាក្កដា ឆ្នាំ ២០១២។ កងកម្លាំងប្រជាការពារ ប្រមាណជាជាង
១២,០០០នាក់ បានប្រមូលផ្ដុំគ្នា នៅរដ្ឋធានី Algeria ដើម្បីទាមទារអោយរដ្ឋាភិបាល ដំឡើងប្រាក់
ខែ និងរបបផ្សេងៗអោយពួកគេ អោយបានស្មើនឹងនគរបាល និងទាហាន។
ក្រុមបាតុករនៃកងកម្លាំងប្រជាការពារ នាំគ្នាស្រែកជ័យឃោសន៍ "ដំឡើងប្រាក់ខែ" និងធ្វើដំណើរ
តាមដងផ្លូវនានាក្នុងក្រុង។ ក្រោយមក ពួកគេក៏ត្រូវប្រឈមមុខនឹងកងកម្លាំងនគរបាលដែលប្រដាប់
ដោយដំបង ខែលការពារ ធ្វើការរារាំង។ ក្រៅពីនេះ កងនគរបាលក៏បានបាញ់ទឹកដើម្បីបំបែកហ្វូង
បាតុករ។ ជាងនេះទៅទៀត បាតុករមួយចំនួន ត្រូវបាននគរបាលបង្រាបយ៉ាងចាស់ដៃផងដែរ។
សូមបញ្ជាក់ថា កងកម្លាំងប្រជាការពារ Algeria ត្រូវបានបង្កើតឡើង កាលពីឆ្នាំ ១៩៩៤ ដោយភូមិ
នានានៅទូទាំងប្រទេស។ កងកម្លាំងនេះ មានតួនាទីប្រឆាំងនឹងក្រុមអ៊ីស្លាមជ្រុលនិយម។ បច្ចុប្បន្ន កងកម្លាំងប្រជាការពារនេះ មានសមាជិកប្រមានជា ៩៣,០០០នាក់។
គួររំឭកដែរថា កាលពីខែមិនា ឆ្នាំទៅ កម្លាំងប្រជាការពារប្រមាណជា ១០,០០០នាក់ ក៏បាននាំគ្នា
តវ៉ាអោយដំឡើងប្រាក់ខែដូចគ្នានេះផងដែរ៕
សូមតាមដានរូបភាពខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing