មនុស្សប្រមាណជាជាង ៥៦នាក់ បានស្លាប់ និង ៦៤នាក់ផ្សេងទៀតរងរបួស នៅក្នុងអំពើហិង្សា
ពាក់ព័ន្ធនឹងជាតិសាសន៍សាសនា ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ថ្ងៃ កន្លង។
ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ក៏មានស្ដ្រីចំនួនជាង ៣០នាក់ផងដែរ។ ក្រៅពីនេះអំពើ
ហិង្សាទាំងនោះ ក៏បណ្ដាលឱ្យផ្ទះ ១៨០០ខ្នង និងទីសក្ការបូជាផ្សេងៗត្រូវបានបំផ្លាញ។
សារព័ត៌ មានAFP កាលពីថ្ងៃទី២៥ ខែតុលា បានដកស្រង់សេចក្ដីប្រកាសរបស់អង្គការសហប្រ
ជាជាតិ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងនិងបានអំពាវនាវឱ្យរក្សាការអត់ធ្មត់ រក្សា សណ្ដាប់
អំពើហិង្សាវាយប្រហារគ្នារវាង ក្រុមជនជាតិ Rohingya កាន់សាសនាអ៊ិស្លាម និងក្រុមជនជាតិ
កាន់ពុទ្ធសាសនា ដែលជម្លោះនេះ ចាប់ផ្ដើមតាំងតែពីរាប់ជំនាន់មកហើយ។ ការប៉ះទង្គិចគ្នា បាន
ចាប់ផ្ដើមកើតមានឡើង និងអូសបន្លាយជាច្រើនខែកន្លងមក ។ តាំងពីពេលនោះមក មានអ្នក
ស្លាប់ឡើងដល់៩០នាក់ របួស១១៦នាក់ និងជាង៩ម៉ឺននាក់ ត្រូវចាកចេញចោលលំនៅឋាន ហើយ
ផ្ទះ៤៨៨២ខ្នង ទីសក្ការបូជា៣២កន្លែង និងសាលារៀន៣ខ្នងត្រូវដុតបំផ្លាញ។
អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់បាន ព្យាយាមគ្រប់គ្រងអំពើហិង្សានៅរដ្ឋរ៉ា ឃីនកុំឱ្យផ្ទុះឡើង ប៉ុន្ដែនៅ
តែមិនអាច រារាំងអំពើហិង្សានេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NW