CamNews

ម៉ូតូ 

បណ្ដាម៉ូតូ scooter Hot បំផុតក្នុងឆ្នាំ ២០១២

BMW C600 Sport និង C650 GT3 ឬ Honda Integra 2012 នឹងត្រូវប្រជែងជាមួយ Yamaha
T-max ដែលធ្លាប់បានកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារ maxi-scooter។

ឆ្នាំ ២០១២ គឺជាឆ្នាំនៃម៉ូតូប្រភេទ maxi-scooter ជាផលិតផលថ្មីមកពីក្រុមហ៊ុន Honda, BMW
ឬ Piaggio ខណៈដែល "ស្ដេច" Yamaha T-max ​ទើបត្រូវបានកែលំអជាលើកទី ៤ ដែលនឹងនាំ
មកនូវបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។

BMW C600 Sport និង C650 GT3


Maxi-Scooter របស់ BMW ត្រូវបានផលិតឡើងសម្រាប់គោលដៅជាយុវវ័យជាមួយនឹងរចនា
បថបែបកីឡា។
បច្ចុប្បន្ន តម្លៃលក់របស់ម៉ូតូនេះមិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅឡើយ ប៉ុន្ដែកេរ្តិ៍ឈ្មោះ
របស់ BMW ក៏អាចអោយយើងដឹងបានអំពីតម្លៃរបស់វា។

Aprilia SRV 850

Aprilia ជាម៉ាកពាណិជ្ចកម្មផ្នែកម៉ូតូមួយនៃក្រុមហ៊ុន Piaggio របស់អ៊ីតាលី គឺជាអ្នកផលិតម៉ូតូ
ប្រណាំងដែលមានជោគជ័យបំផុតនៅអ៊ឺរ៉ុប។ Piaggio បានបញ្ចេញម៉ូតូទំនើប scooter SRV
850 នៅក្នុងពិធីតាំងពិព័ណ៌ EICMA ដែលត្រូវបានធ្វើឡើងនៅ Milan កាលពីចុងឆ្នាំ ២០១១។

ម៉ូតូនេះបំពាក់ដោយម៉ាស៊ីន V-Twin 839cc អាចមានកម្លាំងឡើងដល់ ៧៦ សេះ។

Honda Integra 700

Honda Integra 2012 ត្រូវបានបង្កើតឡើងដោយយកលំនាំតាមរថយន្ដ Integra របស់ក្រុម
ហ៊ុននេះ ដោយវាត្រូវបានបំពាក់ម៉ាស៊ីន V-Twin 670cc មានកម្លាំង ៥១,៨សេះ។ Honda
Integra 2012 មានតម្លៃចាប់ពី ១០.០០០ Euro ឡើងទៅ សម្រាប់សេរីស៊ីសាំង ២៧គម/ល។

2012 Yamaha T-Max 530

Yamaha T-Max ត្រូវបានកែលំអបន្ថែមទៀតនៅក្នុងឆ្នាំ ២០១២ ដែលស័ក្ដិសមទៅនឹងតម្លៃ
របស់វា។ ម៉ាស៊ីនត្រូវបានរចនាឡើងវិញរួមជាមួយនិងកម្លាំងឡើងដល់ ៤៥,៥ សេះ ជួយ
អោយវាអាចបង្កើនល្បឿនពី ០ ទៅ ៩០ គម/ម៉ោងក្នុងរយៈពេល ៥,៨ វិនាទី និងកម្រិតស៊ី
សាំងគឺ ៦,២ល/១០០គម។

Piaggio X10

X10 ក៏ជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន Piaggio មាន ម៉ាស៊ីន ៣ប្រភេទសម្រាប់ជ្រើស
រើស គឺ 125cc, 350cc និង 500cc ។ Maxi-Scoooer 500cc របស់ក្រុមហ៊ុននេះ ត្រូវបានបំពាក់
ដោយប្រព័ន្ធ Anti-lock braking ABS ដើម្បីទប់ទល់នឹងការគាំងរបស់ហ្វ្រាំង រួមនឹងប្រព័ន្ធទប់
ទល់ការរអិល(ASR) និងមានស្ដង់ដា EURO 3 (ផ្នែកបញ្ចេញផ្សែង)ផងដែរ។

2012 Suzuki Burgman 650

scooter របស់ Suzuki នឹងធ្វើអោយ"សង្គ្រាម"រវាងក្រុមហ៊ុនម៉ូតូធំៗ កាន់តែមានភាពខ្លាំងក្លា
ដោយសារតែការកែលំអប្រកប់ដោយស្ដង់ដាខ្ពស់សម្រាប់សេរីថ្មី។ ជាមួយនឹងតម្លៃ ៩.៩០០
ដុល្លារ អ្នកប្រើប្រាស់នឹងក្លាយជាម្ចាស់នៃម៉ូតូ Maxi-Scooter ប្រភេទធំ(ទំងន់ ២៧៨គក) ម៉ា
ស៊ីន 630cc កម្លាំង ៥៥ សេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DDDN