CamNews

ប្លែកៗ 

បុរសដែលមានឈាមពណ៌បៃតង

ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឈាមពណ៌បៃតង ហូរចេញ
ពីបុរសម្នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។

កាលពីខែតុលា ឆ្នាំ ២០០៥ នៅមន្ទីរពេទ្យ St Paul ក្នុងតំបន់ Vancouver ប្រទេស Canada
គ្រូពេទ្យបានធ្វើការព្យាបាលអោយបុរសម្នាក់ដែលមានរបួសនៅត្រង់ជើង ហើយកំពុងមាន
បញ្ហាឈាមរត់មិនប្រក្រតី។



នៅពេលកំពុងព្យាបាល ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឈាម
ពណ៌បៃតង ហូរចេញពីរាងកាយបុរសនេះ។ ប៉ុន្ដែ ក្រោយមក ការពិនិត្យរបស់គ្រូពេទ្យ បាន
អោយដឹងថា បុរសនេះ មានជម្ងឺគ្រោះថ្នាក់ម្យ៉ាង ហើយគេបានលេបថ្នាំ ឈឺក្បាល sumatriptan
ជាច្រើនគ្រាប់។ សារធាតុ sumatriptan រួមផ្សំជាមួយ haemoglobin ក្នុងឈាម បានធ្វើអោយ
ឈាមប្រែពណ៌ទៅជាយ៉ាងនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: blue blood blood strange canada