CamNews

Nokia សំដែងសេចក្តីស្រឡាញ់ និងថ្លែងអំណរគុណចំពោះ អតិថិជន កម្ពុជា

ទិវានៃក្តីស្រលាញ់ ហៅជាភាសាអង់គ្លេសថា Valentine Day ដែលត្រូវនឹងថ្ងៃ១៤ កុម្ភៈ បាន
រំកិលខិតជិតមកដល់ហើយ។ ដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យខាងលើនេះ Nokia ដែល
ប្រជាជនកម្ពុជារាប់លាននាក់កំពុងប្រើប្រាស់ គ្រោងនឹងរៀបចំកម្មវិធីដ៏សប្បាយរីករាយមួយ
ដើម្បីបញ្ជាក់អំពីសេចក្តីស្រលាញ់ និងសំដែងនូវការដឹងគុណចំពោះអតិថិជនរបស់ខ្លួន។

កម្មវិធីខាងលើនឹងប្រព្រឹត្តទៅចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅផ្សារ
ទំនើបស៊ីធីម៉ល ផ្សារទំនើបសុវណ្ណា និងហាង Nokia ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ
មហាវិថីព្រះសីហនុទល់មុខទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Mobitel។

នៅតាមទីកន្លែងដែលបានកំណត់ខាងលើ អតិថិជនមិនត្រឹមតែអាចចូលរួមលេងហ្គេមកម្សាន្ត
ដោយសេរីប៉ុណេ្ណាះទេ គឺថែមទាំងទទួលបានវត្ថុអនុស្សាវរីយ៍មួយភ្លាមៗក្នុងចំណោមវត្ថុ
អនុស្សាវរីយ៍ជាច្រើនដូចជា អាវយឺតចំនួនពីរ សំបុត្រមើលកុនពីរសន្លឹក ស្ករសំឡីពីរដើម។
លើសពីនេះ អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Nokia ជាច្រើនគ្រឿងទៀតផង។

រីករាយទិវានៃក្តីស្រលាញ់! សូមអោយសេចក្តីស្រលាញ់ និងស្នាមញញឹមរបស់ប្រជាជនខ្មែរ
ស្ថិតស្ថេរជានិច្ចនិរន្តរ៍! មោទនភាពកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

ប្រភព៖ Nokia

Tags: cambodianokiavalentine's day