ព័ត៌មានអន្តរជាតិ ៖ មុននេះបន្តិច ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ បានចុះផ្សាយអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៨ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ក្រោយនាវាដឹកទំនិញធន់ធំ មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ ក្រឡាប់លិច ក្រោយពីបុកគ្នាកាល ពីព្រឹកមិញនេះ នៅឯដែនទឹកផែ Miura តំបន់ Kanagawa ប្រទេសជប៉ុន ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា នាវិកទាំងអស់មានគ្នាដល់ទៅ ២០នាក់ស្រប ពេលដែលមានករណីគ្រោះថ្នាក់នាវាបុកគ្នាខាងលើ ពោលនាវា ដឹកទំនិញមកពីប្រទេស Panama បុក គ្នាជាមួយនឹងនាវាដឹកទំនិញ របស់កូរ៉េខាងត្បូង នៅវេលាម៉ោង ៣ និង ២០ នាទីទាបភ្លឹ ដោយនៅក្នុង នោះ នាវិក ១១ នាក់ ត្រូវបានគេជួយសង្គ្រោះ បានទាន់ពេលវេលា ។
ខណៈនាវិក មួយចំនួន ទទួលបានសុខសុវត្ថិភាពហើយនោះ ប្រតិបត្តិការស្វែងរុករក អ្នកបាត់ខ្លួននៅ តែបន្តមាននៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ