CamNews

ព័ត៌មានអន្តរជាតិ 

ទំនាក់ទំនង កាទូត អាមេរិក ឥណ្ឌា ល្អក់កករ ក្រោយអាមេរិក ចាប់ខ្លួន មន្ត្រីទូត ឥណ្ឌា

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន ស៊ិនហួរ ដែលទើប តែបានចេញ ផ្សាយ កាលពីពេលប៉ុន្មាន ម៉ោងមុននេះ អោយដឹងថា សហរដ្ឋអាមេរិក បានធ្វើការសុំ អភ័យ ទោស ដល់ប្រទេស ឥណ្ឌា​ ហើយ សម្រាប់ករណី ការចាប់ឃាត់ មន្រ្តីទូត ឥណ្ឌា ជាស្រ្តី ម្នាក់ កាលពីសប្តាហ៍ កន្លងទៅ នៅឯក្រុង ញ៉ូវយ៉ក ដោយនៅក្នុងនោះ បានបណ្តាលអោយ ទំនាក់ទំនង កាទូត រវាងប្រទេស ទាំង ពីរ ក្នុងសប្តាហ៍ចុងក្រោយនេះ មានភាពតានតឹង ចំពោះគ្នា ជាខ្លាំង នេះបើយោង តាមសេចក្តីរាយការណ៍ ជាសារ ធ្វើការសុំអភ័យទោស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ នៅលើ ទូរទស្សន៍ សារព័ត៌មាន ក្នុងស្រុក CNN-IBN ។


បន្ថែមពីលើនេះ ទីភ្នាក់ងារ សារព័ត៌មាន ដែលជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ ក្នុងស្រុកនេះ បានគូស បញ្ជាក់បន្ថែម អោយដឹងថា រដ្ឋលេខាធិការ សហរដ្ឋអាមេរិក លោក John Kerry បានមានជំនួប កិច្ចប្រជុំ ជា មួយនឹង លោក Shavshankar Menon ជាទីប្រឹក្សា សន្តិសុខ ថ្នាក់ជាតិ ប្រទេស ឥណ្ឌា ស្តីពី បញ្ហាមួយនេះ ខណៈ រដ្ឋមន្រ្តី ការបរទស ឥណ្ឌា Sujata Singh ក៏បាន​ មានជំនួប កិច្ចពិភាក្សា ជាមួយនឹង រដ្ឋលេខាធិការ ថ្នាក់រដ្ឋ Wendy Sherman ដែលសញ្ញាណ ទាំងនេះ ត្រូវបានគេជឿថា ជាសញ្ញាណ វិជ្ជមាន ។


គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការចាប់ខ្លូនមន្រ្តីទូតឥណ្ឌានេះដែរ លោកស្រី Devyani Khobragade អាយុ ៣៩ឆ្នាំ ត្រូវបាន គេចាប់ខ្លួននៅទីក្រុង ញ៉ូវយ៉ក កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់ថា បានក្លែងបន្លំ ទិដ្ឋាការ និង ការថែទំាមិន បានដិតដល់ដល់ស្រ្តី បម្រើតាមផ្ទះរបស់លោកស្រី។ សារព័ត៌មាន ពីឥណ្ឌាបាន ផ្សាយ ថា លោកស្រី ត្រូវបានគេចាប់ ដាក់ខ្នោះ នៅទីសាធារណៈ ខណៈលោកស្រី ទៅយកកូនពីសាលា រៀន។ ជាលទ្ធផល ស្រ្តីជាម្តាយ ស្ថិតនៅក្នុង​ ៣៩ ឆ្នាំ មានកូនពីរនាក់ ក្នុងបន្ទុក រូបនេះ ត្រូវបានដោះលែង អោយនៅក្រៅឃុំ បន្ទាប់ពី មានការបដិសេធ ទៅនឹង ការចោទប្រកាន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: diplomat India US USA Mumbia Washington Asia United States