CamNews

តារា 

Taylor Swift បណ្តើរ Kevin McGuire ដែលជាអ្នកឆ្លងផុតពីជំងឺមហារីក

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មុនពេលប្រារព្ធកម្មវិធី ACM Awards នៅ Las Vegas នោះ
Taylor បានណាត់ជួបជាមួយនឹងបុរសម្នាក់ដែលជាអ្នកឆ្លងផុតជាសះស្បើយពីជំងឺ មហារីក
គឺលោក Kevin McGuire ។

 

កាលពីខែកុម្ភះ ឆ្នាំ ២០១២ Kevin បាន​ផ្ញើសារទៅកាន់ Taylor តាមរយះ Facebook របស់
នាងដើម្បីសុំនាងធ្វើជាដៃគូររបស់លោកសំរាប់ពិធីជប់លាងនៅសាលា តែដោយសារមាន
ការ រវល់ពេកទើបនាងមិនអាចទៅបានហើយក៏អញ្ជើញ Kevin ទៅ ACM Awards ឆ្នាំមុន
តែដោយសារ Kevin មានជំងឺមិនអាចទៅបាន Taylor ក៏បានរំលឹកឈ្មោះរបស់ Kevin នៅ
លើឆាកតន្ត្រី ACM Awards ពេលដែលនាងទទួលរង្វាន់ ។ ដោយសារតែការសន្យារបស់
ពួកគេទាំងពីរមិនទាន់សំរេច Taylor ក៏អញ្ជើញគ្រួសាររបស់ Kevin អោយមកចូលរួម ACM

Awards នៅ Las Vegas ឆ្នាំនេះតែម្តង ។
Kevin និយាយថា Taylor ពិតជានារីដ៏ល្អម្នាក់ក្នុងចំណោមនារីរាប់លានអ្នក នាងចិត្តល្អ រស់
រាយរាក់ទាក់ ហើយជាមនុស្សគោរពសំដីរបស់ខ្លួនបានល្អណាស់ ៕


ដោយ ៖ លីលី
ប្រភព ៖ eonline 


Tags: taylor swift date cancer star