ព័ត៌មានអន្តរជាតិ ៖ ការកាត់ទោស ប្រហារជីវិត អ្នកទោស គ្រឿង ញៀន ជាច្រើននាក់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ក្នុងនោះ ២ នាក់ជាជនជាតិ អូស្រា្តលីដោយការបាញ់សម្លាប់ចោល យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃពុធនេះ បណ្តាលអោយរដ្ឋាភិបាលក្រុង Canberra ដកឯកអគ្គរដ្ឋ ទូតរបស់ខ្លួនត្រលប់មកវិញ ក្រោយពីមានការដាក់ទោស ដ៏ឃោរឃៅលើកនេះ ។
គួរបញ្ជាក់ថា អាជ្ញាធរ ប្រទេស ឥណ្ឌូនេស៊ី សម្រេច កាត់ ទោសប្រហារជីវិត អ្នកទោសគ្រឿងញៀនបរ ទេស ៧ នាក់ និងអ្នកទោសគ្រឿងញៀន ក្នុងស្រុក ១ នាក់ នាយប់រំលងអាធ្រាត្រ ម៉ោង ១ ទាបភ្លឺ ឈាន ចូល ថ្ងៃ ពុធនេះ នៅឯពន្ធនាគារលើដីកោះ Nusakambangan ភាគកណ្តាលប្រទេស ឥណ្ឌូនេស៊ី ខណៈ ជនជាប់ ចោទគ្រឿងញៀន សញ្ជាត្តិ ហ្វីលីពីនម្នាក់ ត្រូវបានពន្យាពេល នៃការផ្តល់ទោសស្លាប់ដល់នាង ។
លោក Tony Abbott ប្រតិកម្ម អោយ ដឹងថា ៖ យើងគោរពអធិបតេយ្យភាព ប្រទេសឥណ្ឌូនេស៊ីហើយ ករណី ចរចារលើកលែងទោសលើកនេះ វា ពុំ មានជាការងាយស្រួល ដូចទៅនឹង ប្រធានបទអាជីវកម្ម នោះទេ ខណៈបណ្តាឯកអគ្គរដ្ឋទូតរបស់យើង នឹងដកត្រលប់មកវិញ ។
ការបន់ស្រន់ ពិតជាមានប្រសិទ្ធភាព
ទន្ទឹមនឹងភាពខឹងសម្បារ ពីបណ្តារដ្ឋាភិបាល ក៏ដូចជា ប្រជាជន តាមបណ្តាប្រទេស ដែលជនជាប់ចោទ ច្រើននាក់ត្រូវបានកាត់ទោសប្រហារជីវិតនោះ រហូតរំលេចឡើងនូវភាពល្អក់ កករ ទំនាក់ទំនងកាទូត ជា មួយនឹងឥណ្ឌូនេស៊ីនោះ រដ្ឋាភិបាល ប្រទេស ហ្វីលីពីន ឯណោះវិញ បាន សម្តែងនូវភាពសាទរ បន្ទាប់ពី ទទួលបានដំណឹង ស្តីពីការពន្យាពេលក្នុង កា រកាត់ទោសប្រហារជីវិត អ្នកទោសគ្រឿងញៀន ជនជាតិ ហ្វីលីពីន នាង Mary Jane Veloso ដែល ទទួល បានការអំពាវនាវ លើកលែងទោស ជាពិសេសពី សំ ណាក់ ស្តេចប្រដាល់ពិភពលោក លោក Manny Pacquiao ។ អ្នកនាំពាក្យអោយនាយកដ្ឋាន កិច្ចការបរ ទេស លោក Charles Jose អោយដឹងថា "ព្រះពិតជាបានឆ្លើយតបទៅនឹង ការបន់ស្រន់របស់ពួកយើង" "The Lord has answered our prayers," ស្របពេលដែលក្រុមសកម្មជន គាំទ្រ ការលើកលែងទោស ស្លាប់ ប្រជុំ គ្នានៅពីមុខស្ថានទូត ឥណ្ឌូនេស៊ី ប្រចាំទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន បាននាំគ្នារន្ធត់ចិត្ត ស្រែកទ្រ ហ៊ោ យំនិងអោបគ្នា បន្ទាប់ពីទទួលបានដំណឹងទោសស្លាប់មួយនេះ ។
គួររំឮកថា ករណីពន្យាពេលការកាត់ទោស អាចធ្វើទៅបាន បន្ទាប់ពីជនសង្ស័យ នៅពីក្រោយនាង ដែល ជាអ្នកប្រកាសជ្រើសនាង និងបន្លំបញ្ឆោតនាង អោយរត់ពន្ធគ្រឿងញៀនខុសច្បាប់ នោះ ចូលសារភាព ទោសកំហុស ដល់អាជ្ញាធរ ប្រទេស ហ្វីលីពីន ។ "អព្ភូតហេតុ ពិតជាមែន ពិតប្រាកដមែន" ស្រ្តីជាម្តាយ ជនជាប់ចោទ ហ្វីលីពីន លោកស្រី Celia ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ប៉ុស្តិ៍វិទ្យុ ហ្វីលីពីន បន្តអោយដឹងថា កូនប្រុស ២ នាក់ របស់ស្រ្តីជនជាប់ចោទ ភ្ញាក់ឡើងភ្លាមៗ និងលាន់មាត់ព្រមគ្នាអោយដឹងថា "Yes, yes mama will live" ៕
- អាន ៖ មឈូស ៨ នាំចេញពីពន្ធនាគារ ទាំងយប់ ក្រោយកាត់ទោសប្រហារជីវិត បងធំ គ្រឿងញៀន ៨ នាក់ យប់មិញ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA