CamNews

១៤កុម្ភៈទិវានៃក្តីស្រលាញ់ មិនមែនជាថ្ងៃប្រគល់ព្រហ្មចារីយ



១៤កុម្ភៈគឺជាថ្ងៃទិវានៃក្តីស្រលាញ់ ដែលក្តីស្រលាញ់នេះអាចកើតមានឡើង
រវាងម្តាយឳពុកនិងកូន រវាងសិស្សនិងលោកគ្រូអ្នកគ្រូ រវាងសា្វមីនិងភរិយា
រវាងបងប្អូន និងរវាងមិត្តភ័ក្រ មិនមែនមានត្រឹមតែសង្សារ តែមួយមុខគត់នោះទេ។
នៅថៃ្ងនេះលោកអ្នកអាចដើរលេងកំសាន្តជាមួយក្រុមគ្រួសារមិត្តភ័ក្រសិទ្ធស្នាល
អ្នករួមការងារ មនុស្សជាទីស្រលាញ់ ដូចជាដើរលេងកំសាន្ត ញុំាបាយរួមគ្នា
មើលកុន និយាយគ្នាលេង និងទៅកាន់តំបន់ឆ្ងាយៗដូចជា តំបន់ព្រៃភ្នំ ទឹកជ្រោះ
ឆ្មេរសមុទ្រ ជាដើម។ ប៉ុន្តែមានយុវជន យុវតីមួយចំនួនបានយល់ថាថៃ្ងទិវានៃក្តី
ស្រលាញ់ មានន័យគឺជាការបង្ហាញភាពស្ម័គ្រស្មោះនិងស្នេហាភក្តីភាពជូនសង្សា
ររបស់ខ្លូន ដើម្បីបំពេញបំនងផ្លូវភេទនិងលះបង់ព្រហ្មចារីយទៅវិញ ដែលអំពើនេះ គឺជាអំពើមួយដែលខុសចាកពីប្រពៃណី និងទំនៀមទំលាប់ខ្មែរយើងដែលមានតំាងពី
បុរាណមក។ ការយល់ខុសមួយគ្រាបែបនេះ បានធើ្វអោយយុវតីមួយចំនួនតូច មាន
វិប្បសារីនិងសោកស្តាយនូវកំហុសដែលខ្លូនបានសាង រហូតដល់ឈានប្រព្រឹត្តអំពើ
មិនគួប្បីសំរាប់ខ្លូនឯងផងដែរ។

ដូច្នេះប្អូនៗមិនត្រូវបំផ្លាញអនាគតរបស់ខ្លូន នៅថៃ្ងទិវានៃក្តីស្រលាញ់ឡើយ ការសប្បាយ
តែមួយភ្លែត ប៉ុន្តែកិត្តយស សេចក្តីថ្លៃថ្នូរ និងមុខមាត់របស់ប្អូនមិនអាចបាត់បង់ទំាងក្មេងវ័យនោះទេ។

Camnews សង្ឃឹមថា ប្អូនៗប្រាកដជាយល់ច្បាស់អំពីអត្ថន័យនៃថ្ងៃទិវានៃក្តីស្រលាញ់នេះ
ហើយនឹងអាចធើ្វខ្លូនក្លាយជាមនុស្សគំរូ សំរាប់អោយប្អូនជំនាន់ក្រោយយកតំរាមតាម
ផងដែរ។

ដោយ ខេមរៈ

Tags: greatgoodloverosevalentine's dayno sex