ព័ត៌មានអន្តរជាតិ ៖ ពីឡុត សុំមិនបញ្ចេញឈ្មោះម្នាក់ របស់ក្រុមហ៊ុនអាកាស ចរណ៍ TransAsia កាលពី ម្សិលមិញនេះ បានអះអាងអោយដឹងថា ពីឡុតបើកយន្តហោះធ្លាក់ GE235 បានស្នើអោយមានការពិនិត្យ ឡើងវិញទៅលើតំហែទាំយន្តហោះ មុនវិនាទីបន្តិច ហៀបនឹងហោះឡើង ក៏ប៉ុន្តែ សំណើមួយនេះ ត្រូវបាន បដិសេធ ។
ទំព័រសារព័ត៌មានក្នុងស្រុក ចេញសេចក្តីរាយការណ៍អោយដឹងថា បើទោះជា ក្រុមហ៊ុន អាកាសចរណ៍ TransAsia និង រដ្ឋបាលអាកាសចរណ៍ស៊ីវិល Civil Aeronautics Administration (CAA) បដិសេធទៅនឹង សេចក្តីរាយការណ៍យ៉ាងណាក៏ដោយចុះ ក៏ក្រុមព្រះរាជអាជ្ញា បើកការស៊ើបអង្កេតទាក់ទិនករណីសង្ស័យ ត្រង់ប្រការនេះ ។ ប្រភពដដែលបន្តអោយដឹងថា បញ្ហាគ្រឿងម៉ាស៊ិន ដោយស្នើអោយមានការត្រួតពិនិត្យ ជាពិសេស ពីសំណាក់ក្រុមការងារតំហែទាំ ត្រូវបានស្នើដោយ ពីឡុត Liao Chien - tsung មុនពេលយន្ត ហោះ ហោះឡើង ឈានទៅដល់ករណីធ្លាក់ ។
បេក្ខភាព ពីឡុតសុំមិនបញ្ចេញឈ្មោះ ស្រាយបំភ្លឺបន្ថែមអោយដឹងថា លោកLiaoជាពីឡុតបើកយន្តហោះ ធ្លាក់នោះ លោកធ្លាប់បានស្នើសុំ អោយក្រុមការងារ ចុះត្រួតពិនិត្យ គ្រឿងម៉ាស៊ីនយន្ត ហោះ ខូចឬក៏យ៉ាង ណា ក៏ប៉ុន្តែក្រុមការងារតំហែទាំ បាន បដិសេធ ជាមួយនឹងមូលហេតុ អោយដឹងថា "បើសិនណា មាន ការ ត្រួតពិនិត្យ ម៉ាស៊ិនយន្តហោះឡើងវិញ នោះនឹងមានការពន្យាពេលហោះហើរ ដែលឈាន ទៅដល់ការ ផាក ពិន័យចំពោះ ក្រុមហ៊ុន អាកាសចរណ៍ ពីសំណាក់ រដ្ឋបាល អាកាសចរណ៍ ស៊ីវិល CAA ។ "
គួររំឮកថា ប្រអប់ខ្មៅយន្តហោះធ្លាក់ រួមមាន ឧបករណ៍ថតទិន្នន័យហោះហើរ និង ឧបករណ៍ថតសម្លេង ក្នុងបន្ទប់ កាប៊ិន នោះ ត្រូវបានស្រង់ត្រលប់មកវិញ ពីទីតាំង យន្ត ហោះធ្លាក់ ក្នុងទឹកទន្លេ ខណៈបាន បញ្ចូនទៅ ក្រុមប្រឹក្សាភិបាល សុវត្ថិភាព អាកាសចរណ៍ ស៊ីវិល សម្រាប់ការតាមដានស៊ើបអង្កេត ពីមូល ហេតុធ្លាក់អោយពិតប្រាកដ កាលពីដើមសប្តាហ៍កន្លងទៅនេះ ។
អគ្គនាយក ក្រុមប្រឹក្សាភិបាល សុវត្ថិភាព អាកាសចរណ៍ ស៊ីវិល លោក Thomas Wang បន្ទាប់ពីមានការ វិភាគប្រអប់ខ្មៅយន្តហោះ ព័ត៌មានលម្អិត ស្តីពីមូលហេតុធ្លាក់និងមានការស្រាយបំភ្លឺក្នុងពេលឆាប់ៗខាង មុខនេះ ។ ការតាមដានស៊ើបអង្កេត នឹងមានការផ្តោតជាសំខាន់ ទៅលើ បញ្ហា គ្រឿងម៉ាស៊ីន ក៏ប៉ុន្តែ នឹង មានការតាមដានដូចគ្នាដែរ ទៅលើកត្តាមួយចំនួនផ្សេងៗទៀត ដែលមាន សក្តានុពលអាចឈានដល់ ធ្វើអោយយន្តហោះធ្លាក់ ៕
- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន