អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមេល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១
ធ្នូម្សិលមិញនេះថា ក្រុមអ្នកស្ថាបនិកនៃប្រទេសអង់គ្លេស ដែលទាក់ទិនទៅនឹងផ្នែកទេស
ចរណ៍ បានរចនានូវសត្វទាជ័រមួយ ដែលមានទំហំយ៉ាងធំ អោយបណ្ដែតខ្លួនតាមទឹក ដើម្បី
ទទួលបាន ការពេញចិត្ដពីសំណាក់ភ្ងៀវទេសចរណ៍។
លោក Esat Ender ជាអ្នករចនាទានេះឡើង បាននិយាយថា សត្វទានេះ គឺមានកម្ពស់ដល់
ទៅ ១៥ ម៉ែត្រនិង ២៤ សង់ទីម៉ែត្រ និងចំណាយទឹកប្រាក់អស់ ២៥០,០០០ផោន ត្រូវបាន
ដាក់បណ្ដែលខ្លួនតាំងពីតំបន់ Isle ប៉ែកខាងលិចនៃប្រទេសឥណ្ឌា រហូតមកដល់ ប៉ែកខាង
កើតនៃប្រទេសអង់គ្លេស។
លោកបានបន្ថែមថា ការធ្វើបែបនេះ គឺគ្រាន់តែចង់អោយ មានការទាក់ទាញនូវអ្វីដែលថ្មីហើយ
ប្លែក សម្រាប់ជាចំណីអារម្មណ៍ ដល់ភ្ងៀវទេសចរណ៍ប៉ុណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ dailymail