CamNews

តារា 

Harry Styles ៖ សមត្ថភាពលើគ្រែរបស់ Taylor អន់ណាស់

កាលពីប៉ុន្មានថ្ងៃមុននេះ ទំព័រ Radar Online បានបង្ហើបឱ្យដឹងពីមូលហេតុពិតប្រាកដនៃការ
បែកបាក់របស់ Harry Styles និង Taylor Swift ។ Radar Online សរសេរថា   Harry Styles
ពិតជាមានការហត់នឿយ ដោយសារតែភាពមិនមានអារម្មណ៍របស់ កំពូលតារាចម្រៀងស្រុក
ស្រែរូបនេះ។ Taylor Swift តែងតែគិតច្រើនអំពីអាជីព និងគម្រោងការងាររបស់ខ្លួន  ដែលនាំ
ឱ្យសកម្មភាព "លើគ្រែ" របស់នាង មិនបានល្អ។


ប្រភពនៅលើទំព័រ Radar Online និយាយថា ៖ "Taylor   មិនយកចិត្តទុកដាក់ចំពោះរឿងផ្លូវ
ភេទ។ នាងមិនចូលចិត្តរឿងនេះ។ ចំណែក Harry វិញ បើទោះជានៅក្មេង តែគាត់ក៏ធ្លាប់បាន
ឡើងគ្រែជាមួយនារីជាច្រើនដែលមានវ័យច្រើនជាងគាត់។    នោះមិនមែនជារឿងអាថ៌កំបាំង
នោះទេ គាត់រស់ដើម្បីខ្លួនឯង"។

រីឯ Taylor វិញ គឺចេះតែគិតអំពីការងារ  និងកិត្តិយសតែប៉ុណ្ណោះ។    នាងមិនបានយកចិត្តទុក
ដាក់លើ Harry ដូចការរំពឹងទុកនោះឡើយ។ Harry ធ្លាប់និយាយថា   Taylor ជាមនុស្សសោះ
អង្គើយ ហើយរឿងលើគ្រែរបស់អ្នកទាំងពីរ ក៏មិនស៊ីចង្វាក់គ្នា"។


ប្រភពខាងលើបន្ដថា ៖ "Taylor  ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសជាច្រើន  កាលពីមុន
នេះ។ នាងព្រួយបារម្ភ ខ្លាចអ្នករាល់គ្នានិយាយថា ខ្លួនជានារីមិនល្អ ដូច្នេះរឿងសិច  នាងដូចជា
មានការតឹងរឹងខ្លាំងណាស់។ Taylor តែងចង់រក្សាខ្លួនឱ្យមានភាពល្អស្អាត ព្រមទាំងធ្វើខ្លួនដូចជា
ស្រ្ដីវ័យចំណាស់។ ប៉ុន្ដែគេមិនយល់ថា ហេតុអ្វី កិត្តិយសរបស់ Taylor ក្នុងចិត្តអ្នករាល់គ្នា  ហាក់
ដូចមានការអន់ថយបែបនេះ"៕



ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Taylor Swift Harry Styles