អាការៈគេងមមើ ជាអាការៈធម្មជាតិមួយ ដែលកើតឡើង ចំពោះមនុស្សមួយចំនួន។ មនុស្សខ្លះមមើ ទៅចំអិនអាហារ ឬធ្វើសកម្មភាពផ្សេងៗ ទាំងមិនដឹងខ្លួន។ ក្រុមអ្នកឯកទេសខាងវេជ្ជសាស្រ្តបញ្ជាក់ថា ការគេងមមើកើតមានក្នុង ដំណាក់កាលទី៣ នៃដំណេក ដែលជាដំណាក់កាលលង់លក់បំផុត។
ហេតុនេះ គេមិនគួរដាស់មនុស្ស ដែលកំពុងមមើទេ ព្រោះវាអាចបណ្តាលឲ្យមនុស្សនោះ ភ្ញាក់ក្រញ៉ាង វង្វេងស្មារតី យ៉ាងហោចណាស់ ៣០នាទី ទើបស្វាងដឹងខ្លួនវិញ។ ម្យ៉ាងទៀត យើងមិនដឹងថាគេកំពុងតែមមើពីរឿងអ្វីទេ។ រឿងដែលគេកំពុងមមើ អាចនឹងបង្កគ្រោះថ្នាក់ដល់យើងបាន៕
ប្រភព៖ salarean.com
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង