CamNews

តារា 

ការវះកាត់យកដើមទ្រូងចេញរបស់ Angelina Jolie ដើម្បីការពារជំងឺមហារីក បំផុសឲស្រ្តីជាច្រើនយកតំរាប់តាម

 បើតាមការស្រាវជ្រាវថ្មី បានឲដឹងថា បន្ទាប់ពី Angelina Jolie បានប្រកាសថា នាងបានធ្វើការវះកាត់ យកដើមទ្រូងចេញ ដើម្បីកាត់ បន្ថយហានិភ័យនៃជំងឺមហារីកដើមទ្រូង សេវាកម្មសុខភាពជាតិ NHS ផ្តល់ការប្រឹក្សាយោបល់ និង ធ្វើតេស្តមហារីកដើមទ្រូង កើនឡើងទ្វេដងនៅក្នុងប្រទេសអង់គ្លេស។




 

នៅក្នុងសារពត៌មាន the New York Post តារាហូលីវូដ ដ៏ល្បី Angelina បានប្រកាសកាលពី ខែឧសភា ឆ្នាំ២០១៣ ថា៖ នាងបានសំរេចចិត្តធ្វើការវះកាត់ បន្ទាប់ពីបានដឹងថា នាងមានឱកាស ៨៧% ក្នុងការ កើតជំងឺមហារីកដើមទ្រូង។ ម្តាយរបស់នាងបានស្លាប់ ដោយសារតែជំងឺមហារីកសុដន់នេះឯង ហើយ ក្រោយមកម្តាយមីងនាង ក៏បានស្លាប់ដោយសារជំងឺនេះទៀត ក្នុងរយៈពេលតែពីរសប្តាហ៏ បន្ទាប់ពី នាងបានបង្ហើបថា នាងបានវះកាត់យកដើមទ្រូងទាំងសងខាងចេញ។

ការសិក្សាថ្មី ដោយផ្អែកលើទិន្នន័យពីមជ្ឈមណ្ឌលទាំង២១ បានបង្ហាញថា អ្វីដែលទុកថាជា ឥទ្ធិពល របស់ Angelina Jolie មិនមែនកើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែគឺយូរអង្វែង ដែលវាបន្តកើនឡើង រហូតដល់ ខែតុលា បន្ទាប់ពីការប្រកាសនោះត្រូវបានធ្វើឡើង។ ក្រុមអ្នកស្រាវជ្រាវ មកពីមន្ទីរពេទ្យ Genesis Breast Cancer Prevention and St Mary’s Hospital បានសិក្សាទិន្ន័យពី គ្លីនិកប្រវត្តិ គ្រួសារទាំង១២ និង មជ្ឈមណ្ឌលដំណរពូជក្នុងតំបន់ទាំង៩ បានរកឃើញថា មានការកើនឡើងទ្វេដងភ្លាមៗ សំរាប់ខែមិថុនា និង កក្តដា ឆ្នាំ២០១៣ បន្ទាប់ពីមានការប្រកាសរបស់ Angelina Jolie បើប្រៀបនឹង ឆ្នាំ ២០១២ ក្នុងខែដដែល។

ការស្រាវជ្រាវ ដែលជាផ្នែកមួយនៃយុទ្ធនាការជំងឺមហារីកសុដន់  បានរកឃើញថា ស្រ្តីដែលមាន ការព្រួយ បារម្ភពីប្រវត្តិគ្រួសារ ក៏ដូចជាអ្នកដែលខកខានមិនបានមកពិនិត្យ កំពុងចូលទៅសាកសួរប្រឹក្សា យោបល់ ដែលអាចឈានទៅដល់ការធ្វើតេស្តផងដែរ។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  huffingtonpost 

 


Tags: Angelina Jolie Mastectomy