CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាល យោធាថៃ ប្តេជ្ញា បង្កើត រដ្ឋាភិបាល បណ្តោះអាសន្ន ក្នុងរយៈពេលមួយខែ

ព័ត៌មានអន្តរជាតិ ៖​ មេដឹកនាំ រដ្ឋាភិបាល យោធា របស់ប្រទេសថៃ បានបញ្ជាក់អោយដឹងថា​ ខ្លូន បានប្តេជ្ញា ក្នុងការបង្កើត រដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងរយៈពេល មួយខែខាងមុខនេះ ខណៈព្រ មានអោយដឹងថា ការបោះឆ្នោតសកល អាចប្រព្រឹត្តិទៅបាន ល្គិកណាប្រទេសជាតិមានស្ថេរភាព ជាមុនសិន ។​

ប្រមុខយោធាថៃ លោក Prayuth Chan-ocha រដ្ឋធម្មនុញ្ញបណ្តោះអាសន្ននឹងត្រូវព្រាងឡើងស្រប ពេលដែល រដ្ឋាភិបាលបណ្តោះអាសន្ន នឹងមានការចូលរួមពីសំណាក់ គូជម្លោះប្រជែង   នយោបា យប្រទេស ។ លើសពីនេះ​ប្រភពបន្តអោយដឹងថា ក្នុងជំនួបកិច្ចប្រជុំ មន្រ្តីរាជការ កាលពីថ្ងៃសុក្រ កន្លងទៅ ប្រមុខមេដឹកនាំ យោធា រូបនេះ បញ្ជាក់ថា ក្រុមប្រឹក្សាកំណែទម្រង់ នឹងត្រូវបង្កើតឡើង ដើម្បីកំណែទម្រង់នយោបាយនៅក្នុងប្រទេស ។

គួររំឭកថា កាលពីថ្ងៃទី ២២ ខែឧសភា កន្លងទៅនេះ យោធា បានធ្វើរដ្ឋប្រហារ ដណ្តើមអំណាចពី នាយករដ្ឋមន្រ្តីចាំផ្ទះ ដែលកើតចេញពីការបោះឆ្នោតសកល និង បានបង្កើតរដ្ឋាភិបាល អស់រយៈ ពេលជាង ៣ ឆ្នាំមកនេះ ។ លោក ប្រាយុទ្ធបញ្ជាក់ថា មានតែធ្វើ   រដ្ឋប្រហារយោធានោះទេ ដែល អាចស្តារស្ថេរភាព នយោបាយ នៅក្នុងប្រទេស បានឡើង   វិញ  ក្រោយពីមានភាពល្អក់កករ ក្នុង រយៈពេលមួយឆ្នាំចុងក្រោយនេះ រហូតដល់មានការប៉ះទង្គិច បង្ហូរឈាម ស្លាប់មនុស្សយ៉ាងហោច ២៨ នាក់ និងសេដ្ឋកិច្ចជាតិ ជាប់គាំងជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្ស៊ីរ៉ា


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM