CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ ចោរអស់លក្ខណ៍ ត្រូវជើងរន្ទះ ខ្ទាតចេញតាមបង្អួច

ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូមួយ ត្រូវបានរកអោយឃើញថា  មានការចូលទស្សនាច្រើន
គួរសម ពោលគឺចូលទស្សនាដល់ទៅ ១ លានដងជាងឯណោះ បើចាប់គិតពីថ្ងៃបង្ហោះ ថ្ងៃទី
១៩ សប្តាហ៍កន្លងទៅ ។

គួររំឭកផងដែរថា  វីដេអូមួយនេះ  គឺនិយាយពីសកម្មភាពចោរចូលប្លន់  ហាងមីអ៊ីតាលីមួយ
កន្លែង     ដែលមានទីតាំង  នៅក្នុងប្រទេសប្រេស៊ីល  ត្រូវបានថតជាប់សកម្មភាពចេញប្លន់
លើកនេះ តាមរយៈកាម៉េរ៉ាសុវត្ថិភាពនៅឯខាងក្រៅ។ មានពេលមួយនេះ ខណៈពេលដែល
ចេញធ្វើសកម្មភាពចូលប្លន់ហើយនោះ មួយសំទុះក្រោយ គេបែរជាឃើញចោរអស់លក្ខណ៍
រូបនេះ ត្រូវបានប៉ើងចេញតាមមាត់បង្អួចទៅវិញ  នេះទំនងជាត្រូវជើងរន្ទះរបស់ម្ចាស់ហាង
ដោយផ្ទាល់ហើយមើលទៅ ។  តែទោះជាយ៉ាងណា មិនមានប្រភពសារព័ត៌មានច្បាស់ការ
ណ៍ណាមួយ ចេញផ្សាយព័ត៌មានលម្អិតពីសកម្មភាពចោរប្លន់ខាងលើនេះ នោះទេ ។ ខាង
ក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិន​គួរអោយជឿ និងចម្លែកផ្សេងៗទៀត មាននៅខាងក្រោម ៖

- វីដេអូរន្ធត់ ច្រឡំបាញ់សម្លាប់គ្នាឯង មួយរំពេច នៅក្នុងកម្មវិធី រៀបមង្គលការ
- ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន
- បិសាចសមុទ្រ ? សាកសព សត្វសមុទ្រ ចម្លែកមានស្នែង ត្រូវបានគេរកឃើញ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: Robber Brazil viral video camnews video