CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ ខ្នើយកើយ រាង ភ្លៅ ស្រីស្អាត ល្បីអស់ទាស់ នៅជប៉ុន

ចម្លែកៗ  ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ ​ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស
អោយដឹងថា Himazakura Lap  Pillow  គឺជាខ្នើយកើយ​  មានរាងជាភ្លៅនារី ពិតជាមានការ
ពេញនិយម ក៏ដូចជា មានការគាំទ្រជាខ្លាំង នៅឯប្រទេសជប៉ុន ។

ជាការពិត     បើយោងតាមគេហទំព័​រ  ទិញឥវ៉ានអនឡាញ  ដ៏ល្បីមួយរបស់ប្រទេសជប៉ុន
Japan Trend Shop    អោយដឹងថា  Himazakura  Lap  Pillow  គឺជាខ្នើយមួយ ដែលមាន
លក្ខណៈទន់ល្មើយគួរជាទីទាក់ទាញ ខណៈពេលដែលប៉ះវាទៅមានលក្ខណៈយឺតផងដែរ
ជាជម្រើសដ៏ល្អក្នុងការទម្រេតក្បាលរបស់អស់លោក    នៅលើខ្នើយមួយនេះ ដើម្បីទទួល
អារម្មណ៍មួយបានថា ពិតជាមានផាសុខភាព ដូចទៅនឹងទម្រេតលើភ្លៅអ្នកម្តាយ ក៏ដូចជា
ភរិយាជាទីស្រឡាញ់ដូច្នេះដែរ។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីមានការដាក់តាំងលក់ពីសំនាក់
ក្រុមហ៊ុន Trane Corporation ដោយមានការផ្សព្វផ្សាយ ថាវាគឺជាគ្រឿងប្រដាប់ប្រដាប្រើ
ប្រាស់សម្រាប់ក្រុមមនុស្សឯកោ ខ្នើយមួយនេះ ពិតជាទទួលបានការបញ្ជាទិញ និងគាំទ្រ
ជាខ្លាំង ជាពិសេសពីសំណាក់អតិថិជនឯកោ (Lonely Shoper) ហើយគេអាចរកជាវបាន
នៅលើគេហទំព័រកុម្ម៉ងទិញឥវ៉ានអនឡាញ Japan Trend Shop និង Amazon Japan

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទើបតែកើតឡើង មាននៅខាងក្រោម ៖

- យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ  វាយប្រហារដាច់ដៃស្តាំ  ខណៈនេះ​ បានស្លាប់
បាត់ទៅហើយ

- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ

- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការ
កំសាន្តរបស់ខ្លួន

ដោយ ៖ រិទ្ធី
ប្រភព ៖ Odd


Tags: Woman’s Lap Pillows Japan Tokyo Asia Asian