អ្នកសារពត៌មានម្នាក់ឈ្មោះ Bill Weir របស់ ABC News ត្រូវបានក្រុមហ៊ុន Apple ផ្តល់សិទ្ធិ
អនុញ្ញាតមួយដែលមិនធ្លាប់មាននាពេលកន្លងមក ដោយអនុញ្ញាតអោយលោកចូលទៅខាង
ក្នុងរបស់រោងចក្រផលិត iPhone, iPad ដ៏ធំបំផុតនិងអាថ៌កំបាំងបំផុតរបស់ខ្លួននៅក្នុងប្រ
ទេសចិនឈ្មោះថា Foxconn ។
កម្មវិធី iFactory ៖ Inside Apple នឹងត្រូវបានទូរទស្សន៍ ABC ដាក់បញ្ចាំងនៅថ្ងៃទី ២២ កុម្ភៈ
នេះ ក្នុងនោះដែរមានរូបភាពនិងខ្សែវីដេអូមួយចំនួនស្តីពីរោងចក្រ Foxconn នេះក៏ត្រូវបាន
បង្ហោះឡើងលើគេហទំព័រផងដែរ។ បើតាមលោក Bill Weir បានអោយដឹងថានឹងមានសំ
លេង robot ជាមនុស្សស្រីបន្លឺឡើងថា "okay" ជាមួយបណ្តាកម្មករកម្មការិនីដែលដំឡើងនូវ
ឧបករណ៍ iPhone និង iPad នៅពេលដែលពួកគេទាំងនោះដំឡើង chip, ខ្សែភ្លើង រឺក៏ជូតសំ
អាតអេក្រង់បានត្រឹមត្រូវតាមបែបបទ។ ហើយមានកន្លែងខ្លះទៀតសកម្មភាពត្រូវបានប្រ
ព្រឹត្តឡើងដោយស្វ័យប្រវត្តិតែម្តង។ កម្មករកម្មការិនីធ្វើការដោយស្ងៀមស្ងាត់នៅក្រោមពន្លឺ
អំពូលម៉ែត្រ។
លោក Weir ក៏បានឈានចូលទៅមើលអន្តេវារសិកដ្ឋានរបស់កម្មករកម្មការិនីដែលបំរើការ
ងារអោយ Foxconn នោះផងដែរ។ លោកបានអោយដឹងថាក្នុងមួយបន្ទប់គឺផ្ទុកមនុស្សចំនួន
៨នាក់មានទំហំតូចចង្អៀតជាមួយគ្រែដេកជាថ្នាក់ៗតំរួតលើគ្នា។ Foxconn ធ្លាប់ត្រូវបានរង
ការចោទប្រកាន់រិះគន់ថាបានជួលកម្មករកម្មការិនីមានអាយុចាប់ពី ១២-១៣ ឆ្នាំផងដែរ។
ABC មិនទាន់បានពិពណ៌នាទៅដល់កំរិតអាយុរបស់បណ្តាកម្មករកម្មការិនីទាំងនោះឡើយ
ប៉ុន្តែបើយោងតាមរូបភាពមួយចំនួនស្តីពីទិដ្ឋភាពទាំងឡាយនៃរោងចក្រមួយនេះដែលពួក
គេបានបង្ហាញឡើងនោះ កម្មករកម្មការិនីភាគច្រើនគឺមានវ័យស្ថិតនៅក្នុងស្រទាប់យុវវ័យ
រីឯប្រាក់ខែជាមធ្យមរបស់ពួកគេនៅទីនោះគឺ ២៨៥ ដុល្លាអាមេរិកក្នុងមួយខែ។
ខាងក្រោមនេះគឺជាអ្វីដែលលោក Bill Weir បានឃើញដោយផ្ទាល់ (លោកបង្ហាញ
តែពីអ្វីដែលលោកបានឃើញនិងលឺដោយផ្ទាល់ប៉ុណ្ណោះ)៖
- Bill Weir ត្រូវស្លៀកសំលៀកបំពាក់ការពារ (សំរាប់កម្មករ) និងដើរឆ្លងកាត់ប្រព័ន្ធសំអាត
ធូលីដីមុននឹងឈានជើងចូលទៅកាន់ទីកន្លែងផលិត។
- Foxconn បានជួលកម្មករកម្មការិនីវ័យក្មេងៗជាច្រើននាក់ដែលពួកគេមានអាយុប្រហែល
១៧- ១៨ឆ្នាំ ប៉ុន្តែមិនមានកម្មករកម្មការិនីណាដែលមានអាយុក្រោមអាយុការងារដូចប្រភព
ពត៌មានមួយចំនួនបានចុះផ្សាយនាពេលកន្លងមកនោះឡើយ។
- ៣០០.០០០ កាមេរ៉ា module ត្រូវបានផលិតឡើងតែក្នុងរយៈពេលពីរវេន (វេនការងារ) និង
ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
- សំបកអាលុយមីញ៉ូមនៅក្នុង iPad ត្រូវបានផលិតឡើងជាមួយបរិមាណ ១០.០០០ សំរាប់
ក្នុងមួយថ្ងៃ។
- ត្រូវឆ្លងកាត់ការអនុវត្តចំនួន ១៤១ ដំណាក់កាលដើម្បីផលិតបាន iPhone មួយគ្រឿង ។
ហើយពួកវាត្រូវបានដំឡើងទាំងស្រុងដោយដៃផ្ទាល់។
- ត្រូវការរយៈពេល ៥ថ្ងៃដើម្បីបង្កើតបាន iPad មួយគ្រឿងខណៈពេលដែល iPhone តំរូវ
ដាច់ខាតមិនត្រូវលើសពីរយៈពេល ២៤ម៉ោង។
- កម្មករកម្មការិនីធ្វើការមួយវេនមានរយៈពេល ១២ ម៉ោង,សំរាក់ទទួលទានអាហារថ្ងៃត្រង់
២ម៉ោង ។ អាហារមួយពេលពួកគេចំណាយប្រាក់ ០,៧ដុល្លាអាមេរិក។ នៅពេលទទួលទាន
អាហារថ្ងៃត្រង់រួចពួកគេតែងតែដេកថ្ងៃផងដែរ។
- រនាំងសំណាញ់ត្រូវបានដាក់បិទបាំងកាលពីដើមរដូវស្លឹកឈើលាស់ក្នុងឆ្នាំ ២០១០ នៅ
ក្រោយពេលដែលមានកម្មករកម្មការិនីចំនួន ៩នាក់បានលោតសំលាប់ខ្លួន។ លោក Tim
Cook ជា CEO របស់ Apple ខណៈពេលនោះបានធ្វើដំណើរតាមយន្តហោះមកកាន់ទីក្រុង
Shenzhen ដើម្បីផ្តល់ជំនួយក៏ដូចជាការផ្តើមគំនិតអោយដាក់នូវរនាំងសំណាញ់ទាំងនោះ។
- មូលហេតុចំពោះករណីលោតពីអាគារធ្វើអត្តឃាតគឺដោយសារតែកម្មករកម្មការិនីក្មេងៗ
ទាំងនោះមានអារម្មណ៍ថាមានការពិបាកសម្របខ្លួនជាមួយនឹងជីវិតរស់នៅក្នុងរោងចក្រ
និងមានអារម្មណ៍ថាពួកគេត្រូវបានកាត់ផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិទាំងឡាយ។
- មនុស្សរាប់រយនាក់បានមកតំរៀបជួរគ្នានៅមុខច្រកចូលរបស់រោងចក្រ Foxconn ដើម្បីសុំ
ធ្វើការងារនៅទីនេះនៅព្រឹកថ្ងៃច័ន្ទ ។ កម្មករកម្មការិនីថ្មីដែលទើបនឹងចូលត្រូវបានទទួលការ
បំពាក់បំប៉នអប់រំបន្ថែមចំនួន ៣ថ្ងៃ។
- កម្មករកម្មការិនីម្នាក់ៗត្រូវបង់ប្រាក់ចំនួន ១៧,៥ដុល្លាអាមេរិកក្នុងមួយខែដើម្បីបង់ថ្លៃបន្ទប់
ស្នាក់នៅ។ មួយបន្ទប់មានគ្នាចំនួន ៨នាក់,បន្ទប់ចង្អៀតពួកគេត្រូវសំរាកលើគ្រែជាថ្នាក់ៗ។
- បា្រក់ខែនៅឯរោងចក្រ Foxconn មានចំនួន ២៨៥ ដុល្លាអាមេរិកក្នុងមួយខែ រឺស្មើនឹង ១,៧៥
ដុល្លាអាមេរិកក្នុងមួយម៉ោង។
- Apple បង់ប្រាក់ចំនួន ២៥០.០០០ដុល្លាអាមេរិកដើម្បីចូលរួមក្នុងសហគមន៍ពលកម្មស្មើភាព
ហៅកាត់ថា FLA ។ លទ្ធផលនៃការចុះត្រួតពិនិត្យរបស់សមាគមន៍នេះនិងត្រូវបានធ្វើការប្រ
កាសក្នុងរយៈពេល ២-៣ សប្តាហ៍ទៀត។
- កម្មករកម្មការិនីនៅទីនោះរអ៊ូរទាំច្រើនបំផុតតែលើបញ្ហាបន្ទប់រស់នៅចង្អៀត ចំណីអាហារ
មានតំលៃថ្លៃ និងប្រាក់ខែមានកំរិតទាប។
Apple ត្រូវបានគេចាត់ទុកថាកំពុងតែធា្លក់ចូលទៅក្នុងស្ថានភាពដូចទៅនឹងក្រុមហ៊ុនផលិត
សំភារៈកីឡា Nike កាលពីកំឡុងទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍មុន។ គឺកាន់តែទទួលបាន
ជោគជ័យ ពួកគេធ្វើអោយអ្នកផងទាំងឡាយកាន់តែផ្តោតការយកចិត្តទុកដាក់តាមដានយ៉ាង
ល្អិតល្អន់លើបញ្ហាជីវភាពរស់នៅរបស់បណ្តាកម្មករកម្មការិនីដែលបំរើការងារនៅទីនោះ ក្នុង
នោះមានតាំងពីកន្លែងរស់នៅ កន្លែងទទួលទានអាហារ...ជាដើម។ មានពត៌មានមិនល្អជា
ច្រើនត្រូវបានបែកធ្លាយចេញទៅខាងក្រៅ ប៉ុន្តែមិនមែនដោយសារតែមូលហេតុទាំងនោះ
នោះទេដែលធ្វើអោយកិត្តិនាមរបស់ Nike ត្រូវបានធ្លាក់ចុះនោះ។
ប្រការប្រហាក់ប្រហែលគ្នានិងដែលកំពុងតែកើតមានឡើងចំពោះ Apple, គឺត្រឹមតែពីខែមករា
រហូតមកដល់ខែ វិច្ឆិការ ឆ្នាំ ២០១០ មានកម្មករកម្មការិនីចំនួន ១៨ នាក់ដែលបំរើការងារនៅ
ក្នុងរោងចក្រ Foxconn បានលោតពីលើអាគារសំលាប់ខ្លួន។ ខែមករា ឆ្នាំ ២០១២ ប្រភពពត៌
មាន The New York Times និង CNN បានធ្វើការចុះផ្សាយពីពត៌មានថ្មីដែលពួកគេទទួលបាន
ស្តីអំពីល័ក្ខខ័ណ្ឌការងាររបស់បណ្តាកម្មករកម្មការិនីនៅក្នុងរោងចក្រ Foxconn នេះ។ ប្រឈម
មុខនឹងបញ្ហាដ៏ធំនេះ, Apple បានធ្វើការអញ្ជើញស្ថាប័នឯករាជ្យមួយមានឈ្មោះកាត់ថា FLA
អោយចុះធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងត្រៀមធ្វើការប្រកាសលទ្ធផលរបស់ខ្លួននៅដើម
ខែមីនា ខាងមុខនេះផងដែរ។ ពួកគេក៏បានផ្តល់សិទ្ធិសេរីដល់លោក Bill Weir អោយធ្វើការ
ទំនាក់ទំនងនិយាយប្រាស្រ័យជាមួយបណ្តាកម្មករកម្មការិនីដែលបំរើការងារនៅទីនោះ និង
ធ្វើការប្រកាសពីលទ្ធផលទាំងឡាយដែលលោកទទួលបានពីទីនោះទៀតផង។
កម្មការិនីម្នាក់នេះកំពុងតែត្រួតពិនិត្យឡើងវិញពី logo Apple នៅលើសំបក iPad ។ ក្នុងមួយ
ថ្ងៃពួកគេកែសំរួលអោយបាន ៦.០០០ សំរាប់។
ពួកគេកំពុងតែបំពាក់ កាមេរ៉ា ចូលទៅក្នុង iPad
iPad ដែលត្រូវបានកក់ទិញមុនត្រូវបានដាក់ក្នុងប្រអប់ពិសេសដោយឡែក
កម្មករកម្មការិនីជាច្រើននាក់មិនទាន់មានឱកាសប្រើប្រាស់ iPad នៅឡើយទេថ្វីបើពួកគេជា
អ្នកដំឡើងដោយផ្ទាល់ក៏ពិតមែន។
កម្មករកម្មការិនីធ្វើការដោយស្ងៀមសា្ងត់
សមាសភាគផ្សំទាំងឡាយរបស់ iPhone ទាមទារដាច់ខាតមិនត្រូវលើសរយៈពេល ២៤ម៉ោង
ក្នុងការដំឡើងនោះឡើយ។
កម្មការិនីរូបនេះកំពុងតែធ្វើការត្រួតពិនិត្យលើសំបករបស់ MacBook Pro
ដំណាក់កាលត្រួតពិនិត្យចុងក្រោយបំផុតនៅមុនពេលឧបករណ៍ត្រូវបានវេចខ្ចប់។
រោងចក្រ Foxconn នៅឯ Shenzhen មានកម្មករកម្មការិនីទាំងអស់ ២៣០.០០០នាក់។
ជារៀងរាល់ព្រឹកថ្ងៃច័ន្ទមានមនុស្សប្រមាណជា ៣០០០នាក់បានមកជួបជុំគ្នានៅមុខច្រក
ចូលរោងចក្រ Foxconn ដោយពួកគេសង្ឃឹមថានឹងត្រូវបានគេជ្រើសរើសអោយចូលធ្វើការ
ងារនៅទីនោះ។
សំណាញ់បាំងការពារកម្មករកម្មការិនីលោតសំលាប់ខ្លួន
បន្ទប់ស្នាក់នៅចង្អៀតនិងមានគ្រែជាថ្នាក់ៗត្រួតលើគ្នា ៕
ប្រភព៖ DT
ដោយ៖ រស្មី