CamNews

ក្រសួង​ព័ត៌មាន​ ហាម​មិន​ឲ្យ ​ចុះ​ផ្សាយ​រូបភាព​ជនរងគ្រោះ ​ដោយ ​មិន​បាន​បិទបាំង​ អត្តសញ្ញាណ​

យោងតាមប្រភពពត៌មានពីគេហទំព័រក្រសួងព័ត៌មាន បាន​​ជូន​ដំណឹង​ដល់​​ម្ចាស់​ព័ត៌មាន​​
ទាំង​អស់ បានដឹងថា ហាមមិនឲ្យ​​បោះ​ពុម្ព និង​ផ្សព្វ​ផ្សាយ​​ រាល់​រូប​ភាព​រន្ធត់​ៗ រូបគ្រោះ​ថ្នាក់
​ចរាចរ​ ​​ដោយ​មិន​បាន​បិទ​បាំង​អត្ត​សញ្ញាណ​អ្នក​ទាំង​នោះ​​ឡើយ​ ព្រោះ​ថា​​ជា​​ការ​អនុវត្ត​
ប្រាស​ចាក​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​ និង ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​នៅ​ជា​ឯកជន​របស់
​បុគ្គល​។ ​

​រូបភាព​ជនរងគ្រោះ ​ដោយ​បាន​បិទបាំង​ អត្តសញ្ញាណ​

​​តាមការចេញផ្សាយពី RFI បានឲ្យដឹងថា ឯក​ឧត្ដម ខៀវ ​កាញារីទ្ធ​ ​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន
​ជូន​ដំណឹង​បែប​នេះ​ដល់​គ្រប់​​ម្ចាស់​​គេហទំព័រ​ កាសែត​ ទស្សនាវដ្ដី​ និង​ព្រឹត្តិបត្រ​ព័ត៌មាន​​
ហើយ​បម្រាម​នេះ​​កើត​ឡើង​ ក្រោយ​ពី​ឯក​ឧត្ដម​សង្កេត ឃើញ​ថា​ ​ករណី​នៃ​ការ​​​ចេញ​ផ្សាយ​​
រូបភាព​ផ្ទុយ​​ពី​ក្រម​សីលធម៌​សារព័ត៌មាន​ទាំង​នេះ ​កំពុង​​ផ្ទុះ​​ឡើង​ នៅ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​
មួយ​​ចំនួន។ ឯក​​ឧត្ដម​បាន​​ផ្ដោត​ជា​សំខាន់​ ​ចំពោះ​ការ​ផ្សព្វផ្សាយ​រូបភាព​ហិង្សា​លើ​ស្ត្រី​និង​
កុមារ​ ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​​ខ្លាច និង​រូបភាព​ឧក្រិដ្ឋកម្ម​​​ជា​ដើម។​ ​​​​​ឯក​ឧត្ដម​
ក៏​បាន​សង្កេត​​ឃើញ​ផង​ដែរ​ថា​ សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​រូបភាព​ជនរងគ្រោះ​ដោយ
​មិន​បាន​បិទបាំង​ អត្តសញ្ញាណ​ទៀត​ផង ​ប្រការ​នេះ​បាន​ធ្វើ​​ឲ្យ​​ប៉ះពាល់​ដល់​កិត្តិយស និង​
សិទ្ធិ​រស់នៅ​ជា​លក្ខណៈ​ឯកជន​របស់​បុគ្គល។

លិខិតហាម ផ្សព្វផ្សាយ រូបភាពស្តីពី គ្រោះថ្នាក់ កាចសាហាវ និងហិង្សា ដោយមិនបិទបាំង

ឯក​ឧត្ដម ខៀវ ​កាញារីទ្ធ​ ​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន

ក្លឹប​អ្នក​កាសែត​កម្ពុជា​ធ្លាប់​បាន​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សារព័ត៌មាន​ទាំងឡាយ​ដើម្បី​
ពិភាក្សា​អំពី​ការ​តាំងចិត្ត​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​រូបភាពបែបនេះ។ ក៏ប៉ុន្តែ​ការ​អនុវត្ត
​មិន​មាន​និរន្តរភាព​ជាទូទៅ​នោះ​ឡើយ។ វា​ហាក់​ដូច​ជា​មាន​ការ​ពិបាក​ក្នុង​ការ​អនុវត្តន៍
​​ការ​ប្តេជ្ញា​ចិត្ត​នេះ។ ម្ចាស់​សារព័ត៌មាន​ខ្លះ​អះអាង​ថា អវត្តមាន​នៃ​រូបថត​អាក្រក់​ទាំង​នេះ
បាន​ធ្វើ​អោយ​ចំនួន​នៃ​ការ​លក់​ធ្លាក់​ចុះ នៅ​ពេល​ដែល​អ្នក​អាន​ហាក់​មាន​ទម្លាប់​ចង់
​ឃើញ​រូបភាព​អាក្រក់​ទាំង​នេះ​ហើយ​នោះ។

ប្រភព៖ rfi
ដោយ៖ ណាវី

Tags: accidentinformationministrythril