CamNews

Hacker ដាក់រូបអាសអាភាសលើ កញ្ចក់ទូរទស្សន៍ក្នុងហាង


ហាងមួយដែលមានឈ្មោះថា Best Buy ត្រូវបានវាយប្រហារពីសំណាក់ Hacker ដោយពួក គេបាន​ដាក់បង្ហាញរូបអាសអាភាសនៅលើកញ្ចក់ទូរទស្សន៍ដែលដាក់បញ្ឍរចោលក្នុងហាង។ អ្នកស្រី Gloria Berg ជាអតិថិជនម្នាក់បានប្រាប់ថាគាត់បាននៅក្នុងហាងជាមួយកូនប្រុសស្រី របស់គាត់ដែលពួកគេកំពុង​តែឈរមើលទូរទស្សន៍ទំហំ៥៥អ៊ីងស្រាប់តែពេលនោះ ក៏មានរូបបានផុស្តឡើងលើកញ្ចក់ទូរទស្សន៍​ដែលជារូបស្រាតមានទាំងប្រុសនិងស្រី។ អ្នកស្រីបានប្រាប់ទៀតថា "រូបទាំងអស់នោះពិតជាមាន​លក្ខណៈអាសអាភាសជាខ្លាំង សម្រាប់ខ្ញុំគិតថាសូម្បីតែពាក្យថាអាសអាភាសនេះក៏មិនអាចប្រដូច​និងរូបទាំងអស់នោះបានផង!" អ្នកស្រី Berg បានប្រាប់ថាខាងគណៈគ្រប់គ្រងហាងបានចេញមក​បញ្ជាក់ថាមានមនុស្ស បានលួចប្រើ wifi ដើម្បីបញ្ចូករូបទាំងនោះទៅលើកញ្ចក់ទូរទស្សន៍របស់យើង​ដែលរឿងនេះវាបាន កើតឡើងម្ដងហើយកាលពីយប់មិញហើយយើងក៏មិនទាន់មានដំណោះស្រាយ​ច្បាស់លាស់ នៅឡើយទេ។ ខាងគណៈគ្រប់គ្រងហាងមិនបានចេញមកនិយាយជាមួយអ្នកយក​ពត៌មានទេតែយើងទទួលបានចម្លើយពីខាងអ្នកជំនាញប្រចាំហាងដែលពួ កគេបានប្រាប់ថា "មាន​ការជ្រែកចូលដោយមិនស្គាល់អត្តសញ្ញាណពីរបានចូលក្នុងប្រព័ន្ធ wifi របស់យើងហើយបាន​បង្ហោះរូបទាំងនោះនៅលើកញ្ចក់ Smart TV ហើយពេលនេះយើងកំពុងតែរិះរកមធ្យោបាយយ៉ាង​សកម្មដើម្បីរារាំងកុំអោយមានបញ្ហានេះកើតឡើងទៀត"។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ local12

Tags: international newshackerporn